ពលរដ្ឋប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជិត៣០០គ្រាប់ក្នុងដីចំការម្រេច
ពលរដ្ឋប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជិត២០០គ្រាប់នៅក្នុងរណ្ដៅមួយកន្លែង ដែលពួកគាត់កំពុងគាស់ដីដាំបង្គោលនៅក្នុងចំការម្រេច ក្នុងភូមិស៊ុង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី២៦ ខែមិថុនា។
អគ្គស្នងការដ្ឋាននគបាលជាតិ បានឲ្យដឹងថា នៅក្នុងរណ្ដៅនោះមានគ្រាប់ចំនួន២៦៣គ្រាប់ សុទ្ធសឹងជាគ្រាប់សេសសល់ពីសម័យសង្គ្រាម ដែលមានលក្ខណៈច្រេះស៊ី ។ គ្រាប់ទាំងនោះមានប្រភេទគ្រាប់ផ្លោងធុន៨២មីល្លីម៉ែត្រ ១១៣គ្រាប់ ,គ្រាប់ធុន៦០មីល្លីម៉ែត្រ ១៤៥គ្រាប់ ,គ្រាប់B40 ១គ្រាប់ ,គ្រាប់ដេកាធុន៨២មីល្លីម៉ែត្រ ១គ្រាប់ និងគ្រាប់បែកដៃ ៣គ្រាប់ ។
សមត្ថកិច្ច បានអះអាងថា គ្រាប់ទាំងអស់នេះនៅមានគុណភាព ដែលអាចសំលាប់ជីវិតមនុស្សបាន ទោះបីជាវានៅសេសសល់ពីសម័យសង្គ្រាមក៏ដោយ ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com