ក្រសួងសុខាភិបាល នឹងបង្កើតស្ដង់ដាបរិមាណសារជាតិចិញ្ចឹមអាហារបន្ថែមដល់កុមារអាយុពី៦-៣៦ខែ

30/03/2024 9:58 pm ភ្នំពេញ

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រជុំគណៈកម្មការចំពោះកិច្ចស្ដីពីការបង្កើតស្ដង់ដា ស្ដីពីការបង្កើតស្តង់ដាកំណត់បរិមាណសារជាតិចិញ្ចឹមអាហារបន្ថែមសម្រាប់កុមារអាយុពី៦ខែ ដល់៣៦ខែ ជាលើកទី២។



 លោកស្រី ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំ នៅថ្ងៃទី២៩ ខែមីនានៅសណ្ឋាគារភ្នំពេញ ដែលមានគោលបំណងនៃកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចនេះ ដើម្បីពិនិត្យ និងពិភាក្សាលម្អិតបន្តទៅលើពង្រៀងស្តង់ដាជាតិ ស្តីពីផលិតផលអាហារបន្ថែមសម្រាប់កុមារអាយុពី៦ខែ ដល់៣៦ខែ។
គួរបញ្ជាក់ផងដែរថា ការរៀបចំបង្កើតស្តង់ដាជាតិនេះ គឺផ្អែកជាមូលដ្ឋានតាមកូដិចអន្តរជាតិ គោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)។

កិច្ចប្រជុំគណៈកម្មការចំពោះកិច្ចនេះ មានការអញ្ជើញចូលរួមពីលោកឱសថការី អាំង ហុកស្រ៊ុន ប្រធានការិយាល័យសុវត្ថិភាពចំណីអាហារ និងលោក លោកស្រី ជាសមាជិក សមាជិកានៃគណៈកម្មការចំពោះកិច្ច ដែលជាមន្ត្រីជំនាញនៃកម្មវិធីជាតិអាហារូបត្ថម្ភ និងការិយាល័យសុវត្ថិភាពចំណីអាហារ ព្រមទាំងដៃគូអភិវឌ្ឍន៍សុខភាពពាក់ព័ន្ធសំខាន់ៗដែលមានជំនាញ និងបទពិសោធន៍ផ្នែកអាហារូបត្ថម្ភ រួមមាន UNICEF, WHO, HKI, Alive &Thrive, WVC, Plan International, WFP, WB, MUSEFO/GIZ and RACHA៕

ព័ត៌មានទាក់ទង