អ្នកសារព័ត៌មាន ១៣រូប ចូលរួមបណ្ដុះបណ្ដាលនិងយកព័ត៌មានពី «ការរៀបការវ័យក្មេង និងភាពជាអ្នកដឹកនាំក្មេងស្រី»នៅរតនគីរី

12/03/2024 11:19 am ភ្នំពេញ

រតនគីរី ៖ អ្នកសារព័ត៌មានចំនួន១រូប បានចូលរួមបណ្ដុះបណ្ដាល និងដំណើរទស្សនកិច្ចសិក្សា នៅខេត្តរតនគីរី ដែលរៀបចំដោយអង្គការភ្លែនអន្តរជាតិ។ គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ ដើម្បីបង្ហាញពីគុណសម្បត្តិ និងគុណវិបត្តិនៃការរៀបការវ័យក្មេងរបស់ជនជាតិដើមភាគតិច និងបង្ហាញពីភាពដឹកនាំរបស់ក្មេងស្រីនៅក្នុងគ្រួសារ និងសហគមន៍។

អ្នកសារព័ត៌មាន១៣រូប មកពីវិទ្យុ, ទូរទស្សន៍ និងសារព័ត៌មានអនឡាញនានា បានចូលរួមវគ្គបណ្ដុះបណ្ដាល ការរៀបការវ័យក្មេង និងភាពជាអ្នកដឹកនាំក្មេងស្រី ចាប់ពីថ្ងៃទី ១១-១៤ ខែមីនា នៅខេត្តរតនគិរី។ ក្នុងរយៈពេល៤ថ្ងៃនេះ អ្នកសារព័ត៌មាន  នឹងស្វែងយល់ពីចំណេះដឹង ការរៀបការវ័យក្មេងកុមារ និងបញ្ហាសុខភាពបន្តពូជជាដើម។

 លោក យី គឹមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកផ្នែកកម្មវិធី នៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានលើកឡើងថា  កុមារទាំងអស់ ទទួលបានសិទ្ធរស់រានមានជីវិត និងចូលរួមស្មើៗគ្នា ប៉ុន្តែក្មេងស្រី ទទួលរងភាពងាយរងគ្រោះជាងក្មេងប្រុស ។


 លោក យី គឹមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកផ្នែកកម្មវិធី នៃអង្គការភ្លែនអន្តរជាតិកម្ពុជា


លោក យី គឹមថាន ​បា​នរៀបរាបដូច្នេះ៖ « យើងធ្វើការទាំងពីរទាំងលើក្មេងស្រី និងក្មេងប្រុស គ្រាន់តែយើងផ្ដោតលើការយកចិត្តទុកដាក់ ទៅក្មេងស្រីច្រើនជាងក្មេងប្រុស ដោយសារក្មេងស្រីនៅទទួលរងភាពងាយរងគ្រោះ ជាងក្មេងប្រុស។ យើងចង់លើកកម្ពស់ និងពង្រឹក ការសម្រេចចិត្តក្មេង ឱ្យប្រហាក់ប្រហែលនឹងក្មេងប្រុស  ដោយសារពេលបច្ចុប្បន្ន យើងឃើញថាមានវិសមភាពទៅលើក្មេងស្រី ក្មេងប្រុស»។

គួរជម្រាប អង្គការភ្លែនអន្តរជាតិកម្ពុជា (PLAN) បានធ្វើគម្រោង«ដល់ពេលត្រូវធ្វើសកម្មភាព» គាំទ្រក្មេងស្រី និងក្មេងប្រុសវ័យជំទង់ប្រមាណ ៦០០០នាក់ ដើម្បីបញ្ឈប់ការរៀបអាពាហ៍ពិពាហ៍វ័យក្មេងនៅក្នុងតំបន់ជួបការលំបាក និងដាច់ស្រយាលភាគឦសាននៃប្រទេសកម្ពុជា ។ គម្រោងនេះ អនុវត្តចាប់ពីថ្ងៃទី ១ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥ ដែលផ្តល់មូលនិធិដោយក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (BMZ) និងអង្គការភ្លែនអន្តរជាតិអាល្លឺម៉ង់៕ 

 

ព័ត៌មានទាក់ទង