រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បញ្ជាក់ថា «កោះអាចម៍សេះ» ជារបស់ខ្មែរ

27/02/2024 10:49 am ភ្នំពេញ

តបនឹងម្ចាស់គណនីហ្វេសប៊ុកឈ្មោះអ៊ុក សីលា/ Seila នាថ្ងៃទី២៦កុម្ភៈនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន អះអាងថា​ «កោះអាចម៍សេះ» ជាកោះរបស់កម្ពុជា ដែលស្ថិតនៅក្នុងសង្កាត់កែប ខេត្តកែប។ សេចក្តីបំភ្លឺរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបន្ថែមទៀតថា បច្ចុប្បន្ននៅលើកោះនេះ គឺមានទីស្នាក់ការប៉ុស្ត៍នរគបាលការពារព្រំដែនទឹកឈរជើងយាម និងមានទេសចរចេញចូលទស្សនាជាប្រចាំ។
 
ជាថ្មីម្តងទៀត រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានប្រាប់ទៅកាន់សាធារណជនជាតិ និងអន្តរជាតិ ថា ផែនដី Google Map មិនមែនជាផែនទីផ្លូវការដែលកំណត់ខ្សែបន្ទាត់ព្រំដែនរវាងរដ្ឋ និង រដ្ឋឡើយ។ ចំពោះករណី«កោះអាចម៍សេះ»របស់កម្ពុជា ដែលស្ថិតទឹករបស់ប្រទេសវៀតណាមនោះ  រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នឹងធ្វើកិច្ចជាបន្តជាមួយក្រុមហ៊ុន Google Map ដោយផ្ទាល់៕

ព័ត៌មានទាក់ទង