នៅកំពង់ស្ពឺ អ្នកចេះឡើងត្នោតច្បាស់លាស់ក៏អាចមានជីវភាពធូរធារ

19/02/2024 9:18 am ភ្នំពេញ

កំពង់ស្ពឺ៖ លោក ម៉ាង ថន គឺជាអ្នកផលិតស្ករត្នោតនៅសហគមន៍អ្នកផលិតស្ករត្នោតនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ឱ្យក្រុមហ៊ុនខនហ្វីរេល Confirel។ ឡើងត្នោតជាង៤០ឆ្នាំ កសិករម៉ាង ថន ថារបរដូនតានេះ ហាក់ថយចុះមិនទទួលបានការចាប់អារម្មណ៍ពីយុវជនជំនាន់ក្រោយឡើយ។ លោក ម៉ាង ថន​ អះអាងថា ដ្បិតតែចំនួនអ្នកឡើងត្នោតក្នុងសហគមន៍ថយចុះ ប៉ុន្តែរបរនេះ កំពុងត្រូវប៉ាន់ទៅវិញ ក៏ព្រោះតែស្ករកំពង់ស្ពឺ ដែលជាផលិតសម្គាល់ភូមិសាស្រ្ត (GI) លក់បានថ្លៃ និងរកចំណូលបានច្រើនជាងពីមុន។



ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 

បើតាមកសិករនៅខេត្តកំពង់ស្ពឺរូបនេះ សព្វថ្ងៃរបរឡើងត្នោត អាចរកចំណូលបានច្រើនជាងការងារប្រើកម្លាំងមួយចំនួន។ លើសពីនេះការផលិតស្ករត្នោត ក៏មិនសូវប្រើកម្លាំងហត់ដូចពីមុននោះដែរ។ លោក ម៉ាង ថន  បានអះអាងដូច្នេះ៖ «ពីដើមមក គេហៅអ្នកឡើងត្នោត ថាអ្នកអត់មានតម្រិះរកស៊ីអ្វី តែឥឡូវគេថា ​បើចេះឡើងត្នោត គេហៅអ្នកមានវិញ»។ 
 
បើតាមកសិករវ័យ ៥៨ឆ្នាំរូបនេះ ទោះបីស្ករត្នោតកំពង់ស្ពឺ ហាក់មានទីផ្សារលក់បានតម្លៃខ្ពស់ជាងមុន តែយុវជនជំនាន់ក្រោយមិនសូវចាប់អារម្មណ៍របរដូនតានេះឡើយ ក៏ព្រោះតែពួកគេមានជម្រើសការងារច្រើនទាំងការងារប្រើកម្លាំង និងចំណេះ៕ 

ព័ត៌មានទាក់ទង