ចូលឆ្នាំចិន៖ ពណ៌ក្រហម ជាពណ៌នាំលាភសំណាង នៅឆ្នាំ២០២៤

07/02/2024 10:55 am ភ្នំពេញ

ភ្នំពេញ៖ ជនជាតិចិន ឬកូនចៅសែស្រឡាយចិន តែងប្រកាន់ខ្ជាប់ប្រពៃណី និងជំនឿនានា។ គេជឿថា ការបដិបត្តិតាមជំនឿ និងតំណមតាមក្បួនតម្រារបស់ចិន អាចនាំឱ្យពួកគេជៀសផុតពីបញ្ហា​នានា និងមានសំណាងផងដែរ។


លោកគ្រូចិនសែន អ៊ៅ ណន បានពន្យល់ថា ឆ្នាំ២០២៤ពណ៌ក្រហម ជាពណ៌នាំលាភសំណាងដល់កូនចៅចិន។ ដូច្នេះគ្រឿងរណ្ដាប់សែន ភាគច្រើនត្រូវតែពណ៌ក្រហមមានដូចជា កម្រាលតុ អំពូលភ្លើង និងសម្លៀកបំពាក់ជាដើម។ យ៉ាងណាគេក៏ហាមកូនចៅសែស្រឡាយចិន ទិញគ្រឿងរណ្ដាប់ ឬរបស់របរប្រើប្រាស់ព័ណ៌ផ្សេង ព្រោះមិនល្អឡើយ ក្នុងឆ្នាំ២០២៤នេះ។
 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូសម្ភាសខាងក្រោមដូចតទៅ៖
 

ព័ត៌មានទាក់ទង