ហេតុអ្វីចិននិយមសែនជ្រូកខ្វៃ ក្នុងថ្ងៃចូលឆ្នាំចិន?

05/02/2024 11:56 am ភ្នំពេញ


ភ្នំពេញ៖ ជ្រូកខ្វៃ ជាគ្រឿងរណ្ដាប់សែនដ៏សំខាន់មួយ ក្នុងចំណោមគ្រឿងរណ្ដាប់សែនជាច្រើនផ្សេងទៀត​ ដែលខ្វះមិនបានឡើយ ក្នុងថ្ងៃសែនចូលឆ្នាំចិន។ បើតាមលោកគ្រូចិនសែ អ៊ៅ ណន ចិន ឬកូនចៅសែស្រឡាយចិន មានជំនឿតាំងពីបុរាណមកហើយថា សំណែនជ្រូកខ្វៃជាបំណងរបស់ដូនតា ដូច្នេះកូនចៅជំនាន់ក្រោយ ដែលមានលទ្ធភាពត្រូវរៀបចំសែន ដើម្បីទទួលបានលាភសំណាងធំ និងសិរីសួស្ដីជ័យមង្គលក្នុងឆ្នាំថ្មី។


យ៉ាងណាបើសិនជាកូនចៅគ្មានលទ្ធភាពក៏គ្មានបញ្ហានោះដែរ អាចសែនមាន់ ទា ឬគ្រឿងរណ្ដាប់សែនផ្សេងៗទៀតបាន។ លោកគ្រូចិនសែ អ៊ៅ ណន បានបញ្ជាក់បន្ថែមថា ក្រៅពីសែនចូលឆ្នាំចិន ជ្រូកខ្វៃក៏និយមសែនក្នុងពិធីសែនក្បាលទឹក ,ការបន់ស្រន់នានា និងពិធីមង្គលការ ដើម្បីឱ្យមានលាភសំណាង ពរជ័យពីដូនតា និងសេចក្ដីសុខ។
 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូសម្ភាសខាងក្រោមដូចតទៅ៖
 

ព័ត៌មានទាក់ទង