ថ្ងៃសង្រ្កាន្ត៖ បាត់ដំបង នឹងបង្ហាញផលិតផលតាមស្រុកទាំង១៤ រួមទាំងក្រូចយក្ស ទុរេនយក្ស ណែមយក្ស

08/04/2025 10:40 am ភ្នំពេញ

រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំសង្ក្រាន្តបាត់ដំបងឆ្នាំ២០២៥ នៅបរិវេណសួនវិមានឯករាជ្យ ពីថ្ងៃទី១៣ ដល់១៦។ បើតាមរដ្ឋបាលខេត្ត ក្នុងព្រឹត្តិការណ៍នេះ ក្រៅតែមានការរៀបចំល្បែងប្រជាប្រិយខ្មែរ ដើម្បីបង្ហាញដល់ទេសចរអន្តរជាតិ ក៏មានតាំងបង្ហាញនូវផលិតផលតាមស្រុកទាំង១៤ រួមទាំងក្រូចយក្ស ទុរេនយក្ស ណែមយក្ស ដូងខ្ទិះយក្ស ដើម្បីលើកកម្ពស់ផលិតផលរបស់អ្នកបាត់ដំបង។

ទីតាំងសង្រ្កាន្តបាត់ដំបងឆ្នាំ២០២៥នេះ មានចំនួន១១តំបន់សំខាន់ៗរួមមាន៖ តំបន់វេទិការបើកព្រឹត្តិការណ៍ តំបន់ត្រជាក់ចិត្ត តំបន់ពាងទឹក តំបន់ភូមិយើង (ដែលមានការតាំងពិព័រណ៍ក្រុង-ស្រុក) ពិព័រណ៍ភូមិ១ ផលិតផល១ ទីតាំងល្បែងប្រជាប្រិយខ្មែរ តំបន់តន្រ្តីស្រុកស្រែ តំបន់សាសនា តំបន់ផលិតផលយក្ស តំបន់ភូមិបង្អែមខ្មែរ តំបន់ពិព័រណ៌ទូទៅ និង តំបន់តន្រ្តីសម័យ។

ខេត្តបាត់ដំបង ជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយរបស់ប្រជាជនខ្មែរ និងទេសចរអន្តរជាតិ។ ខេត្តនេះ សម្បូរកន្លែងកម្សាន្តធម្មជាតិ និងមានវប្បធម៌ដ៏ចំណាស់។ វត្តអារាម និងផ្ទះបុរាណ បានទាក់ចិត្តទេសចរច្រើនរាប់មិនអស់។ ជាពិេសស ម្ហូបអាហាររបស់ខេត្តបាត់ដំបង ក៏ជាចំណែកទាក់ទាញទេសចរផងដែរ៕ 

 

ព័ត៌មានទាក់ទង