ក្រុងប៉ោយប៉ែត នឹងរៀបចំព្រឹត្តិការណ៍ពិធីបុណ្យសង្រ្កាន្តបែបទំនើប ដ៏ពិសេសដំបូងមិនធ្លាប់មាន

07/04/2025 2:33 pm ភ្នំពេញ

ប៉ោយប៉ែត៖ ក្រុងប៉ោយប៉ែត នឹងរៀបចំព្រឹត្តិការណ៍ដ៏ពិសេសមួយ ដែលនឹងផ្លាស់ប្តូរប្រវត្តិសាស្ត្រនៃទីក្រុងប៉ោយប៉ែតថ្មីពីថ្ងៃនេះតទៅ ជាមួយនឹងពិធីបុណ្យសង្រ្កាន្តបែបទំនើប ដែលមានរួមបញ្ជូលនូវកម្មវិធីយន្តហោះឋានសួគ៌ និងទស្សនីយភាពថ្មីដែលពុំធ្លាប់មានពីមុនមក។



កម្មវិធីថ្មីអស្ចារ្យដំបូងគេ បានមកដល់ហើយ! ត្រៀមជួបជាមួយនឹងព្រឹត្តិការណ៍ដ៏ពិសេសដែលនឹងផ្លាស់ប្តូរប្រវត្តិសាស្ត្រនៃទីក្រុងប៉ោយប៉ែតថ្មីពីថ្ងៃនេះតទៅ។ HEAVEN 747នេះ មិនមែនគ្រាន់តែជាពិធីបុណ្យសង្ក្រាន្តប៉ុណ្ណោះទេប៉ុន្តែនេះ គឺជាកម្មវិធីយន្តហោះឋានសួគ៌ដែលប្រារព្ធឡើង រួមជាមួយនឹងពិធីបុណ្យសង្ក្រាន្តទំនើបដ៏អស្ចារ្យរួមបញ្ចូលដោយព្រឹត្តិការណ៍ចែករំលែកវប្បធម៌និងរីករាយសាទរជាមួយគ្នានូវទស្សនីយភាពថ្មីដែលពុំធ្លាប់មានពីមុនមក។


 

ដូចនេះសម្រាប់លោកលោកស្រីដែលចង់អភិវឌ្ឍនិងផ្តល់ថាមពលថ្មីៗដល់ខ្លួនអ្នកសូមអញ្ជើញចូលរួមបង្កើតភាពសប្បាយទទួលលាបសំណាងអស្ចារ្យជាមួយហ្នឹងយន្តហោះយក្ស Boeing747 ដែលជាយន្តហោះដំបូងគេក្នុងប្រវត្តិសាស្ត្រក្រុងប៉ោយប៉ែតអមជាមួយទស្សនីយភាពឆាកបណ្តែតលើអាកាសទៀតផង។ ពិសេសលើសពីពិសេសទៀតនោះ កម្មវិធីដ៏អស្ចារ្យនេះហ្នឹងនាំមកនូវកម្មវិធីជាច្រើនដែលរួមមាន៖ ឆាកអណ្តែតលើអាកាសដ៏ធំបំផុតនៅលើពិភពលោក ដើម្បីអណ្តែតពីលើមេឃ បំពេញបរិយាកាសដ៏អស្ចារ្យ។




ព្រឹត្តិការណ៍ Heaven 747's Rain- Praying Ceremony បង្ហាញភាពភ្ញាក់ផ្អើលជាមួយនឹងពន្លឺភ្លើងដ្រូន747 ដួងដែលចាំងបង្ហាញអក្សរដ៏អស្ចារ្យនៅលើមេឃបាញ់កាំជ្រួច 747 គ្រាប់ "Pure RO Rain” ដែលអ្នកអាចផឹកបានភ្លៀងធ្លាក់ពីលើជញ្ចៀនបណ្តែតលើអាកាស សប្បាយខ្លាំងបំផុតកន្លែងលេងទឹក 360 ដឺក្រេជុំវិញយន្តហោះ សំខាន់បំផុត! ព្រឹត្តិការណ៍នេះបើកអោយចូលរួមសប្បាយជាមួយគ្នាដោយសេរី ជាមួយLine Up MC DJ លំដាប់ពិភពលោកទាំង២៣រូបដែលរួមមាន DJ Beauz DJ DUBVISION DJ RAYRAY DJ VINΑΙ DJ WUKONG DJ BOTCASH
DJ KARTY DJ SURA DJ TTIΝΑ MC BIZZO MC BOOMER DJ BUBBLEPAINT DJ BVZSERX DJ DAISY DJ H2H DJ JAY SCHEMA DJ KANSHRIYA DJ 133 MC MIIU DJ NEIL DJ QUEEN NARA DJ SUNDAY SUNDAE និង DJ ZARA GIFTជាដើម។ ដូចនេះ សូមកុំភ្លេចចូលរួមកម្មវិធីHEAVEN 747ឲ្យ បានច្រើនកុះករ។ កាលបរិច្ឆេទ៖ ថ្ងៃទី ១៣-១៥ ខែមេសា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៤:០០ រសៀលដល់ម៉ោង ២:០០ ទៀបភ្លឺ។

 




សូមបញ្ជាក់ម្តងទៀតថាព្រឹត្តិការណ៍នេះមិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែវាកើតចេញពីការតាំងចិត្តរបស់ក្រុមការងា ដែលបានប្តេជ្ញាបង្កើតតំបន់ថ្មី ក្នុងគោលបំណងអភិវឌ្ឍកន្លែងនេះឲ្យក្លាយជាទីក្រុងប៉ោយប៉ែតថ្មីសម្រាប់មនុស្សទូទៅ លាយឡំដោយវប្បធម៌ចំរុះដែលអ្នកទាំងអស់គ្នាអាចមកចូលរួមជាចំណែករបស់ជាមួយគ្នាបាន ជាទីក្រុងប៉ោយប៉ែតថ្មីនៅកម្ពុជា៕
ទីតាំង: https://maps.app.goo.gl/hWw1392yy8xr4tL97


ព័ត៌មានទាក់ទង