អ្នកស្រី ធឿន ស្រី យកសំណល់ពីការកែច្នៃត្រីងៀត ធ្វើជីកំប៉ុស និងចំណីត្រី

11/02/2025 9:48 am ភ្នំពេញ

កំពង់ចាម៖ សិប្បកម្មធឿន ស្រីនី បានយកកាកសំណល់ពីការកែច្នៃត្រីងៀត ដូចជាក្បាល និងស្រកា មកធ្វើជាចំណីត្រី និងជីកំប៉ុស ដើម្បីទំនុកបម្រុងដល់ការចិញ្ចឹមត្រីផ្ទាល់ខ្លួន និង​លក់ទៅឱ្យកសិករ។ បើតាមម្ចាស់សិប្បកម្ម គឺអ្នកស្រី ធឿន ស្រី សំណល់ទាំងនេះ អាចផ្គត់​ផ្គង់ត្រីបានមួយស្រះយ៉ាងងាយស្រួល។ ចំណែក ការលក់ជីកំប៉ុសវិញ បាន​ជួយសម្រួល​ដល់ការចំណាយ ទឹក និងភ្លើង ប្រចាំខែ។ 

សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 

 


សិប្បកម្ម ធឿន ស្រីនី មានទីតាំងនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។ បច្ចុប្បន្ន សិប្បកម្មនេះ បានកែច្នៃត្រីងៀត និងផលិតផលប្រឡាក់ផ្អាប់ ផ្គត់ផ្គង់ឱ្យផ្សារទំនើបមួយចំនួន នៅទីក្រុង​ភ្នំពេញ ក្រោមជំនួយបច្ចេកទេស និងសម្ភារបរិក្ខា​ ពីគម្រោងអភិវឌ្ឍន៍ជលផលក្រោយ​ប្រមូលផល (CAPFISH-Capture)៕

ព័ត៌មានទាក់ទង