តំបន់ខ្ពង់រាបចុះត្រជាក់ដល់១៨អង្សាសេ, តំបន់សមុទ្រដល់២០អង្សាសេ

អ្នកភូមិ​នៅតំបន់អរិយក្សត្រ ជួតក្បាលខ្លួនឯង និងឱ្យកូនៗ ដើម្បីទប់ទល់អាកាសធាតុត្រជាក់។ រូបថត សៅ ផលនិស្ស័យ

14/01/2025 11:00 am ភ្នំពេញ

ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមករា កម្ពុជា ជាពិសេសអាងទន្លេមេគង្គ ទទួលសម្ពាធខ្ពស់ដែលបន្តមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន។ នេះបើតាមការព្រឹត្តិបត្តិព័ត៌មានស្តីពីស្ថាន ភាពអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម។


 
ស្ថានភាពនេះ នាំឱ្យតំបន់ខ្ពស់រាបកម្ពុជា មានសីតុណ្ហភាពមធម្យមបរមា១៨អង្សាសេ និងមធ្យមអតិបរមា៣១អង្សាសេ ដោយខ្យល់បក់ពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ ក្នុងរយៈពេលដូចគ្នាដែរ តំបន់វាលទំនាប អាចចុះត្រជាក់ដល់១៩អង្សាសេ និងមធ្យមអតិបរមា៣២អង្សាសេ ហើយខ្យល់បក់ពីទិសឦសាន និងបូព៌មានល្បឿនមធ្យម៤ ម៉ែត្រ/វិនាទី។ 
 
រីឯតំបន់សមុទ្រ របាយការណ៍អាកាសធាតុ បង្ហាញថា ខ្យល់បក់មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម៥ម៉ែត្រ/វិនាទី ដោយរលកសមុទ្រ មានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ ខណៈសីតុណ្ហភាពមធ្យមអប្បបរមា២០អង្សា និងអតិបរមា ៣២អង្សាសេ៕

ព័ត៌មានទាក់ទង