
សៀមរាប៖ «លើសពីអង្គរ» ជាវណ្ណកម្មថ្មីមួយ ដែលនឹងរៀបរាប់រឿងរ៉ាវផ្សេងៗ ក្រៅពីប្រាសាទ នៅលើទឹកដីយសោធរបុរ។ ដើមឈើ ទឹក បណ្ដាញផ្លូវគមនាគមន៍បុរាណ ប្រពៃណីនិងវប្បធម៌ និងព្រឹត្តិការណ៍សំខាន់ៗ គឺជាតួអង្គសំខាន់នៅក្នងសៀវភៅ«លើសពីអង្គរ»នេះ។
មនុស្សគ្រប់គ្នា ប្រាកដជាបានដឹង បានឮច្រើនហើយ ពីវត្តមាននៃប្រាសាទបុរាណ នៅលើទឹកដីអង្គរ។ ប៉ុន្តែពួកគេ ប្រហែលជាមិនសូវបានចាប់អារម្មណ៍ ពីវត្តមានដើមឈើ និងប្រព័ន្ធទឹកបុរាណ នៅក្បែរ និងជុំវិញប្រាសាទទាំងនោះឡើយ។ វត្តមានដើមឈើ និងប្រព័ន្ធទឹកទាំងនេះហើយ ដែលបានជួយជ្រោងឱ្យប្រាសាទដ៏ធំស្កឹមស្កៃ ឈរបង្អួតសម្រស់រាប់ពាន់ឆ្នាំមកនេះ។
សៀវភៅកម្រាស់៣០០ទំព័រនេះ ក៏បានរំលេចពីបណ្ដាញផ្លូវគមនាគមន៍បុរាណ ព្រែកជីកបុរាណ មធ្យោបាយដឹកជញ្ជូនថ្មនាសម័យបុរាណ ដើម្បីកសាងប្រាសាទ , ប្រពៃណីនិងវប្បធម៌ ដែលផ្សារភ្ជាប់ជីវភាពរបស់អ្នកស្រុកអង្គរ ជាពិសេសព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានលើទឹកដីអច្ឆរិយនេះ ហើយមានតែមួយលើលោក។
ដោយសារមើលឃើញពីសារសំខាន់នៃតួអង្គទាំងនេះ ទើបក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ សម្រេចចងក្រងសៀភៅ«លើសពីអង្គរ» នេះឡើង ដោយមានបុរាណវិទូ នរវិទូ អ្នកជំនាញថ្មប្រាសាទ ព្រៃឈើ និងទឹក បានផ្ដល់កិច្ចសម្ភាស និងព័ត៌មានលម្អិត ដល់ក្រុមការងារយើង។ ស្នាដៃនេះ នឹងចេញផ្សាយក្នុងពេលឆាប់ៗខាងមុខនេះ។
ប្រិយមិត្តដែលចាប់អារម្មណ៍ជាវសៀវភៅនេះ អាចកក់សៀវភៅនេះ តាមលេខទំនាក់ទំនង Telegram: 010 567 505 / 085 680 864។ សម្រាប់ការកក់សៀវភៅ (Pre -Order )នេះ ក្នុងតម្លៃ៤ដុល្លារ។ ចំណែកតម្លៃធម្មតា ៦ដុល្លារ។
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

