![](/img/article/03-12-2024/1733194773.jpg)
១១ខែមកនេះ កម្ពុជាទទួលបានចំណូលចំនួន ៤១ ៩០៨ ៨៣៣ដុល្លារ ពីភ្ញៀវទេសចរអន្តរជាតិ ៨៩៨ ៣៣៩នាក់ ដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ ចំនួនទឹកប្រាក់នេះ មានកំណើន២៨,៧៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ។
សម្រាប់ប្រចាំខែវិច្ឆិកា គ្រឹះស្ថានអង្គរ គឺទទួលបានចំណូលជិត៦លានដុល្លារពីទេសចរបរទេស ១២៤ ១៣៦នាក់។ នេះជាការបញ្ជាក់របស់គ្រឹះស្ថានអង្គរ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងខែវិច្ឆិកា ក្រៅពីចំណូលនៃការលក់បណ្ណទស្សនារមណីយដ្ឋានអង្គរហើយនោះ, គ្រឹះស្ថានអង្គរក៏ទទួលបានចំណូលជាង៥ម៉ឺនដុល្លារ ពីទេសចរបរទេស ៣ ៣៣៦នាក់ ដែលទិញទស្សនាប្រាសាទកោះកេរផងដែរ។
សរុបក្នុងរយៈពេល១១ខែមកនេះ ចំណូលពីការលក់បណ្ណនៅប្រាសាទកោះកេរ គឺមានចំនួន ២៧៨ ៧៥១ដុល្លារ។ ជាមួយគ្នានេះ ចំណូលពីការសំបុត្រជិះទូកនៅកំពង់ចុងឃ្នៀស មានប្រមាណ៧០ម៉ឺនដុល្លារ ផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរដដែល៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com
![](/img/adver/banner-advertise.png)
![](/img/adver/banner-advertise.png)