ប្រសិនបើនេសាទបានត្រីគល់រាំង ត្រីរាជ ត្រីត្រសក់ បបែល និងត្រីបាសាណាក ត្រូវលែងចូលវិញ!

04/11/2024 10:55 am ភ្នំពេញ

រដ្ឋបាលជលផល បានអំពាវនាវដល់អាជីវករដែលធ្វើអាជីវកម្មនេសាទដោយប្រើឧបករណ៍នេសាទដាយត្រីនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងប្រជានេសាទនៅតាមដងទន្លេ បឹងបួរ ស្ទឹង ព្រែកនានាឱ្យចូលរួមការពារត្រីផុតពូជ និងរងគ្រោះ។ បើតាមរដ្ឋបាលជលផល នៅពេលចាប់បាននូវប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ ត្រូវលែងចូលដែនទឹកវិញ។



ត្រីគល់រាំង ត្រីរាជ ត្រីត្រសក់ បបែល ត្រីបាសាណា និងត្រីកន្រ្តប់ខ្លា ឬប្រភេទត្រីកម្រផ្សេងទៀត ជាត្រី ដែលរដ្ឋបាលជលផល អំពាវនាវឱ្យលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ។ ជាមួយគ្នានេះ អាជីវករ និងប្រជានេសាទ ត្រូវផ្ដល់ព័ត៌មានដល់មន្រ្តីជំនាញជលផល ឬសមត្ថកិច្ច ដើម្បីរួមគ្នាលែងចូលក្នុងទឹក។
 
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផល បញ្ជាក់ថា ការធ្វើបែបនេះ ដើម្បីបង្កើនផលស្ដុកត្រីឱ្យកាន់តែសម្បូរ និងមននិរន្តភាពធនធានជលផល។ ប្រជានេសាទ អាចទាក់ទងតាមលេខ ០១៦ ៦៤០ ៣៣៣/ ០១២ ៩០៨ ១២១/  ០១២ ៨៧១ ០៧១/ ០១២ ៩១១ ៤១១/  ០៩៩ ៧៩១ ១៩១៩៕

ព័ត៌មានទាក់ទង