រសជាតិឆ្ងាញ់ ធ្វើឱ្យក្រឡានខេត្ត​បាត់ដំបង នៅតែមានកេរ្តិ៍ឈ្មោះ

14/10/2024 2:10 pm ភ្នំពេញ

បាត់ដំ​បង៖ បើលោកអ្នកធ្វើដំណើរឆ្លងកាត់ស្រុកឯកភ្នំ ម្តុំវត្តសំរោងក្នុង លោកអ្នកនឹងឃើញតូបលក់ក្រឡានដង្ហែជាជួរៗ ជះក្លិនឈ្ងុយប្រហើរពីចម្ងាយ។ អ្នកស្រី វឿន សុផល ជាអាជីវករលក់ក្រឡាន នៅមុខវត្តសំរោងក្នុង លើកឡើងថា អ្នកដំណើរដែលឆ្លងកាត់ស្រុកឯកភ្នំកម្រខកខានទិញក្រឡានហូប ឬផ្ញើមិត្តភក្ដិ​បងប្អូន។ ក្រឡានរបស់អ្នកស្រី សុផល មានតម្លៃ​ចាប់ពី​១០០០​រៀល ដល់​ទៅ​៥០០០​រៀល ដោយ​អាស្រ័យ​លើ​ទំហំក្រឡាន (​តូច ឬ​ធំ​)​។


ជារៀងរាល់ថ្ងៃ អ្នកស្រី វឿន សុផល ត្រូវក្រោកម៉ោង ៣ទៀបភ្លី ដើម្បីរៀបចំដុតក្រឡាន ដែលបានត្រាំអង្ករតាំងពីល្ងាច។ ក្នុង​មួយថ្ងៃ​ អ្នកស្រី​អាច​លក់បាន​ចាប់ពី​៨០​ទៅ​១០០​​ដើម​។​ បើតាម​អ្នកស្រី វឿន សុផល ដើម្បីឱ្យក្រឡានមានរសជាតិឆ្ងាញ់ ត្រូវចេះថ្លឹងគ្រឿងផ្សំឱ្យស្នើគ្នា រូមមានអង្ករ សណ្តែក ដូង ស្ករ អំបិល ចំណែកឫស្សីអ្នកស្រីបាន​បញ្ជា​​ទិញ​ពី​ប្រជាពលរដ្ឋនៅក្នុង​ភូមិ ឬ​នៅតាម​ស្រុក​នានា។
 
សូម​អញ្ជើញ​ទស្សនា​បទសម្ភាស​រវាង​អ្នក​ស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន​ឌីជីថល​ថ្មីៗ​ ជាមួយ​អ្នកស្រី វឿន សុផល អ្នក​លក់​ក្រឡាន​នៅស្រុក​ឯក​ភ្នំ ដូចតទៅ៖

ព័ត៌មានទាក់ទង