«ផ្ទះវត្តគរ» ស្ថាបត្យកម្មខ្មែរបុរាណ​ លាក់​ខ្លួន​នៅក្រុង​បាត់ដំបង

14/10/2024 9:50 am ភ្នំពេញ

បាត់ដំបង៖ ស្ថិត​ក្នុង​សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង «ផ្ទះវត្តគរ» ឬ«Maisons Wat Kor» ជា​សណ្ឋាគារមួយ ដែលមាន​ផ្ទះ​ខ្មែរ ជា​ស្ថាបត្យកម្ម​បែប​បុរាណ បាន​សម្ងំលាក់ខ្លួនក្នុង​ខេត្ត​បាត់ដំបង។ លោក គឹម នូ ម្ចាស់​សណ្ឋាគារ «ផ្ទះវត្តគរ» បាន​ឱ្យដឹង​ថា នៅទីនេះ ត្រូវ​បាន​រៀបចំ​លើសពីភាព​បុរាណ​ទៅទៀត ក៏ព្រោះ​តែ​ចង់គោរព​ដល់មនុស្សជំនាន់មុន។


«ផ្ទះវត្តគរ» ជា​សណ្ឋាគារមួយ​ ដែលមាន​ដើមឈើដុះជុំវិញ ស្ថិត​លើ​ផ្ទៃដី៣ពាន់​ម៉ែត្រក្រឡា បាន​រក្សា​នូវ​ទម្រង់​រចនាបថបែបខ្មែរ។ ទីនេះ មាន​ផ្ទះ៤ខ្នង ស្មើ​នឹង​១៥​បន្ទប់ ហ៊ុមព័ទ្ធដោយរុក្ខជាតិធំតូច ដែល​ផ្ដល់​ភាព​ស្រស់ស្រាយ​ស្ងប់​ស្ងាត់​ដល់​អ្នក​ស្នាក់នៅ។ 
 
អ្នក​ដំណើរដែលឆ្លងកាត់​ភូមិវត្តគមួយចំនួន សឹងតែមិនដឹងថា «ផ្ទះវត្តគរ» ជាសណ្ឋាគារដ៏​ប្រណីត និង​មាន​ស្ថាបត្យ​កម្ម​បែបខ្មែរបុរាណ។ លោក គឹម នូ ម្ចាស់សណ្ឋាគារ «ផ្ទះវត្តគរ» បាន​ព្យាយាម​រក្សា​ទម្រង់ផ្ទះ ដែល​មាន​ទៅ​រចនាបទ​បែបខ្មែរ ដើម្បីឱ្យមនុស្សសម័យ​បាន​ស្គាល់ និង​ឃើញ។  
 
ដើម្បីជ្រាប​ច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មានឌីជីថលថ្មីៗ ជាមួយលោក គឹម នូ ម្ចាស់សណ្ឋាគារ «ផ្ទះវត្តគរ» ដូចតទៅ៖

 

ព័ត៌មានទាក់ទង