សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកម្មវិធី «ភ្ជុំបិណ្ឌវេចនំជុំញាតិ» រយៈពេល២ថ្ងៃ គឺថ្ងៃទី២៨-២៩ ខែកញ្ញា នៅក្នុងបរិវេណវត្តនិគ្រោធវ័ន ឬវត្តគល់ទទឹង ដែលស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
កម្មវិធី«ភ្ជុំបិណ្ឌវេចនំជុំញាតិ» រៀបចំឡើងដើម្បីចូលរួមចំណែក ថែរក្សាទំនៀមទម្លាប់ ប្រពៃណី ដ៏ល្អផូរផង់របស់ដូនតាខ្មែរ ជាមួយនឹងកម្មវិធីអមជាច្រើនទៀតដូចជា ការរៀនបត់ផ្កាឈូក ក្រងផ្កាម្លិះ ការសម្តែងចាប៉ីដងវែង ស្មូត្រកំណាព្យ ចូលរួមបណ្តែតប្រទីប និងការស្វែងយល់បន្ថែមអំពីសង្ឃសព្ទជាដើម។
សហភាពសហព័ន្ធយុវជនកម្ពុជា បញ្ជាក់នៅទំព័រហ្វេសប៊ុកដូច្នេះថា៖ «កម្មវិធីនេះនឹងក្លាយជាវេទិកាជួបជុំញាតិមិត្តដោយស្នាមញញឹម និងដើម្បីស្វែងយល់អំពីរបៀបនៃការវេចនំ អន្សមរបស់ខ្មែរ ក្នុងការចូលរួមថែរក្សាទំនៀមទម្លាប់ ប្រពៃណីតាំងពីយូរលង់ណាស់ មកហើយ។»។
គួររំឭកថាសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ធ្លាប់រៀបចំកម្មវិធីវេចនំអន្សមជុំគ្នា បែបនេះម្តងដែរ នៅអំឡុងខែកញ្ញា ឆ្នាំ២០២២ ពោលគឺនៅមុនពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះដែរ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com