ចម្ការគ្រញូងជិត២000ហិកតា នៅស្រុកបន្ទាយស្រី បើកចំហសម្រាប់ទេសចរ

16/09/2024 2:12 pm ភ្នំពេញ

ចម្ការគ្រញូង និងឈើប្រណិតធំៗជាច្រើនប្រភេទ លាតសន្ទឹងលើផ្ទៃដី១ ៨៨៨ហិកតា នៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប កំពុងរង់ចាំទេសចរទៅកម្សាន្ត និងឈ្វេងយល់។ ចម្ការនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ រហូតមកទល់ពេលនេះ ចម្ការពូជឈើគ្រញូង និងពូជឈើប្រណិតជាច្រើនប្រភេទដូចជា កកោះ គគី ពពេល ជាដើម។





បច្ចុប្បន្ន ចម្ការពោពេញដោយដើមឈើប្រណិតៗនេះ ស្ថិតនៅក្រោមការការពារ និងអភិរក្សដោយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប។ នៅចម្ការពូជឈើគ្រញូងនេះ ក៏មានសួនអនុស្សាវរីយ៍ «ទេសចរម្នាក់ ដើមឈើមួយដើម» ដែលទទួលស្វាគមន៍អ្នកទេសចរចូលរួមដាំដើមឈើប្រណិតដោយផ្ទាល់ដៃ ហើយរដ្ឋបាលព្រៃឈើក៏នឹងរៀបចំស្លាកឈ្មោះទុកជូនជាអនុស្សាវរីយ៍ផងដែរ៕ 

ព័ត៌មានទាក់ទង