ខេត្តកំពង់ធំ នឹងរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត នាថ្ងៃ១៦-១៧ ខែតុលា

13/09/2024 9:39 am ភ្នំពេញ

ខេត្តកំពង់ធំ គ្រោងរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត នៅថ្ងៃ១៦ និង១៧ ខែតុលា ដើម្បី​ បង្កបរិយាកាសរីករាយពលរដ្ឋ។ ការប្រណាំងទូកថ្នាក់ជាតិនេះ ក៏ជាឱកាសឱ្យខេត្ត សម្រិតសម្រាំងទូក ដែលមានលក្ខណៈសម្បត្តិគ្រាប់គ្រាន់ ត្រៀមចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលធ្វើឡើងនៅទន្លេចតុមុខ ​ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកាខាងមុខ។


សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា បញ្ជាក់ថា ការប្រណាំងទូកនេះ ត្រូវបានបែងចែកជា៣ប្រភេទ ក្នុងនោះមានប្រភេទទូកងវែង ប្រភេទទូកខ្នាតអន្តរជាតិចំណុះ២២នាក់ និងប្រភេទទូកផ្កាចារចំណុះចាប់ពី១៣នាក់ ដល់១៦នាក់៕

ព័ត៌មានទាក់ទង