អាជ្ញាធរខេត្តសៀមរាប ស្នើម្ចាស់អាជីវកម្ម និងអ្នកលក់ដូរតាមផ្ទះ ចូលរួមទម្លាក់ស្លាកស្រាបៀរ​ចុះ

03/08/2024 10:04 am ភ្នំពេញ

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានផ្តើមទម្លាក់ស្លាកពាណិជ្ជកម្មស្រាបៀរនៅតាមដងផ្លូវសំខាន់ៗក្នុងក្រុង ដូចជាផ្លូវជាតិលេខ៦ និងកំណាត់ផ្លូវលោកតា ខៀវ ណឺយ។ ក្រៅពីដងផ្លូវសាធារណ ក្នុងនោះរដ្ឋបាលខេត្តក៏ស្នើឱ្យម្ចាស់អាជីវកម្មដែលមានស្លាកស្រាបៀរទាំងអស់ សម្របសម្រួលជាមួយក្រុមហ៊ុនគ្រឿងស្រវឹង ដើម្បីទម្លាក់ចោលដូចគ្នាដែរ។ នេះជាសកម្មភាពមួយ ដែលរដ្ឋបាលខេត្តអះអាងថា ដើម្បីជៀសវាងការកាត់បន្ថយគ្រោះថ្នាក់នានា ដែលបណ្ដាលមកពីគ្រឿងស្រវឹង។


ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាវីដេអូដូចតទៅ៖ 


គួរបញ្ជាក់ថា ការងារនេះធ្វើឡើងបន្ទាប់ពីមានសារាចរណ៍ណែនាំ ពីក្រសួងព័ត៌មាន ស្តីពី«ការកំណត់អំពីបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹង»។ ជំនួសដោយស្លាកផ្សព្វផ្សាយគ្រឿងស្រវឹងនេះ ក្រុមហ៊ុនបានរៀបចំដំឡើង​រូបភាពតំបន់ទេសចរណ៍ក្នុងខេត្តសៀមរាប ដូចជាប្រាសាទ រូបបដិមា  បឹងទន្លេសាប និងទឹកធ្លាក់ភ្នំគូលែនជាដើម។ តាមការបញ្ជាក់ពីអ្នកនាំពាក្យខេត្ត លោក លី វណ្ណៈ យុទ្ធនាការនេះនឹងធ្វើឱ្យអស់ គឺលែងឱ្យមានការផ្សព្វផ្សាយគ្រឿងស្រវឹង​​ នៅតាមដងផ្លូវសាធារណទៀត៕

ព័ត៌មានទាក់ទង