ការប្រកួតផលិតវីដេអូក្រោមប្រធានបទ៖«រតនសម្បត្តិនៃខេត្តសៀមរាប»

23/07/2024 9:38 am សៀមរាប

សៀមរាប៖ ការប្រកួតវីដេអូ «រតនសម្បត្តិនៃខេត្តសៀមរាប»  ជាគម្រោងសហការរួមគ្នារវាងគ្នាក្លិបទេសចរណ៍ខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប និងសារព័ត៌មានឌីជីថលជាភាសាអង់គ្លេស cambodianess.com។ គម្រោងខាងលើនេះគាំទ្រដោយសណ្ឋាគារ Memoire Palace Resort និង អាហាដ្ឋាន«ម៉ែឌី»មានទីតាំងនៅក្នុងខេត្តសៀមរាប។ មហាជនគ្រប់រូប រាប់ទាំងជនបរទេសផង អាចចូលរួមប្រកួតប្រជែងក្នុងកម្មវិធីផលិតវីដេអូទេសចរណ៍ ដែលនិយាយពីរតនសម្បត្តិនៃខេត្តសៀមរាប។

វីដេអូនេះតម្រូវឲ្យធ្វើជាភាសាខ្មែរ និងអង់គ្លេស ឬអង់គ្លេស និងខ្មែរ។ ពេលវេលានៃការផលិត គឺ១ខែ ពោល គឺចាប់ពីថ្ងៃទី១ខែសីហារហូតដល់ថ្ងៃទី៣១ ខែសីហា។ វីដេអូ ត្រូវមានរយៈពេលពី១០នាទី ដល់១២នាទី។ 

ជ័យលាភីលេខ១ទទួលបានទឹកប្រាក់ ៨លានរៀល
ជ័យលាភីលេខ២ទទួលបានទឹកប្រាក់ ៦លានរៀល
ជ័យលាភីលេខ៣ទទួលបានទឹកប្រាក់ ៤លានរៀល

ជ័យលាភីលេខ៤ និងលេខ៥ នឹងទទួលបានរង្វាន់ស្នាក់នៅ និងពិសាអាហារនៅក្នុងខេត្តសៀមរាប។ 
សូមទំនាក់ទំនងចុះឈ្មោះ៖ 096 53 43 373 (Telegram)  


































 

ព័ត៌មានទាក់ទង