ប្រហុកម្សៅខ្មែរ នឹងបង្ហាញខ្លួនក្នុងទីផ្សារអឺរ៉ុបនៅឆ្នាំ២០២៥

22/07/2024 2:48 pm ភ្នំពេញ

ផលិតផល «ប្រហុកម្សៅទំនើប» របស់សហគ្រាសខនហ្វីរេល (Confirel ) រកបានទីផ្សារនៅអឺរ៉ុបហើយ និងកំពុងរងចាំការវាយតម្លៃពី អគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពចំណីអាហារអឺរ៉ុប នៅឆ្នាំ២០២៥ ដើម្បីឈានទៅរកការនាំចេញជាផ្លូវការ។



ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 

 


លោក ហៃ លីអ៊ាង ស្ថាបនិកសហគ្រាសខនហ្វីរេល បានឱ្យដឹងថា បច្ចុប្បន្ន ដំណើរការកែច្នៃប្រហុកខ្មែរបែបប្រពៃណីទៅជាផលិតផលទំនើប កំពុងដើរឆ្ពោះទៅមុខ ដោយមានការទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិ។ មិនយូរនោះទេ ផលិតផលិតអត្តសញ្ញាណជាតិមួយនេះ នឹងបង្ហាញខ្លួននៅលើទីផ្សារអឺរ៉ុបជាផ្លូវការ ខណៈ ខនហ្វីរេល បានឆ្លើយតបនឹងលក្ខខណ្ឌតម្រូវរួចរាល់ហើយ ដោយរងចាំតែការវាយតម្លៃពី អគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពចំណីអាហារអឺរ៉ុប ដែលធ្វើឡើងនៅឆ្នាំ២០២៥ ប៉ុណ្ណោះ។ 

ខនហ្វីរេល មានផលិតផលសំខាន់ៗចំនួន៣ប្រភេទ ដែលផលិតផលដំបូងត្រូវបានកែច្នៃចេញពីទឹកត្នោតខេត្តកំពង់ស្ពឺ, ទី២ ម្រេចកំពត ដែលល្បីល្បាញជាលក្ខណៈសកល និងទី៣ KEM ផលិតផលប្រូបាយអូទិក ដែលជាអាហារបំប៉នកែច្នៃចេញពីទឹកបំណិត Morinda Citrifolia ។ ផលិតផលទាំងអស់នេះ មានភាពល្បីល្បាញ និងកំពុងចរាចរណ៍ទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ រួមទាំងសហភាពអឺរ៉ុប ផងដែរ។

ព័ត៌មានទាក់ទង