កសិដ្ឋានចិញ្ចឹមឃ្មុំមួយកន្លែង មិនទទួលបានផលសោះ ក្រោយគ្រោះរាំងស្ងួត

13/06/2024 2:16 pm ភ្នំពេញ

លោក ហេង ប៊ុនណាល់ កំពុងចិញ្ចឹមឃ្មុំប្រមាណ៦០ប្រអប់ ដោយពឹងពាក់លើផ្ការបស់ដើមមៀន ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ សម្រាប់ឆ្នាំនេះ លោក ប៊ុនណាល់ បានអះអាងថា ការកើនឡើងកម្ដៅខ្លាំង បានធ្វើឱ្យដើមមៀនមិនសូវចេញផ្កា និងមួយចំនួនបានងាប់ ដែលមិនអាចផ្ដល់ជាចំណីគ្រាប់គ្រាន់សម្រាប់សត្វឃ្មុំ។ កង្វះខាតផ្កាមៀននារដូវប្រាំងនេះ បានបណ្ដាលឱ្យកម្លាំងឃ្មុំកាន់តែចុះខ្សោយ និងមិនអាចផ្ដល់ទឹកបាន។ ជាក់ស្ដែង ឆ្នាំមុន អ្នកចិញ្ចឹមឃ្មុំចល័តរូបនេះ អាចប្រមូលផលទឹកឃ្មុំបានជិតមួយតោន ក្នុងមួយរដូវ ប៉ុន្តែឆ្នាំនេះវិញ លោកមិនទទួលបានផលទាល់តែសោះ។



សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូ និងរូបភាពខាងក្រោមនេះ៖
 

 

ព័ត៌មានទាក់ទង