ពីកសិករធ្វើស្រែ និងដាំបន្លែ អ្នកស្រី សន សុកន វិវត្តខ្លួនជាគ្រូបង្គោលចែករំលែកបច្ចេកទេសដាំដុះដល់កសិករ

11/06/2024 11:30 am កំពង់ធំ

កំពង់ធំ ៖ ពីកសិករធ្វើស្រែ និងដាំបន្លែបន្តិចបន្តួច អ្នកស្រី សន សុកន វិវត្តខ្លួនជាគ្រូបង្គោលចែករំលែកបច្ចេកទេសដាំដុះដល់កសិករក្នុងសហគមន៍។ ទោះបីរវល់ធ្វើស្រែចម្ការ តែកសិករវ័យ៥២ឆ្នាំរូបនេះ តែងតែចូលរួមសង្វាត់ចូលរួមវគ្គបណ្តុះបណ្តាពីអង្គការនានា ដើម្បីទទួលបានចំណេះផ្នែកកសិកម្មបន្ថែម។ ជាគ្រូបង្គោលដល់កសិករជាង១០នាក់ អ្នកស្រី សុកន សប្បាយចិត្តដែលអ្នកស្រីអាចជួយកសិករក្នុងសហគមន៍ឱ្យចេះពីបច្ចេកទេសដាំដុះច្បាស់លាស់ និងទទួលបានទិន្នផលល្អ។



ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 
 


រស់នៅភូមិព្រៃក្លា ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ អ្នកស្រី សុកន អាចរកចំណូលបាន មួយថ្ងៃពី៣-៤ ម៉ឺនរៀលពីការដាំបន្លែចម្រុះនៅផ្ទះ។ ពីកសិករក្លាយជាគ្រូបង្គោលដ៏ឆ្នើមម្នាក់ អ្នកស្រី សុកន តែងតែលះបង់ពេលវេលារៀនបច្ចេកទេសដាំដុះពីអង្គការនានា ដើម្បីយកមកអនុវត្តន៍ និងចែករំលែកដល់កសិករដទៃទៀត។  «ខ្ញុំរៀនបច្ចេកទេសដាំដុះតាំងពីឆ្នាំ ២០០៦មក លុះមកដល់ឆ្នាំ ២០១៦ទើបធ្វើជាគ្រូបង្គោល ខ្ញុំរៀនជាមួយអង្គការជាច្រើន តាំងពីធ្វើជីធម្មជាតិ ថ្នាំពុលធម្មជាតិ រហូតដល់ចេះផលិតទឹកមេជីទទួលបានជោគជ័យ»។ នេះជាកាបញ្ចាក់របស់អ្នកស្រី សុកន។
 
អ្នកស្រី សន សុកន សប្បាយចិត្តបានក្លាយជាគ្រូបង្គោលស្ម័គ្រចិត្ត ទោះបីមិនទទួលបានថវិការក៏ដោយ។ កសិកររូបនេះ ចាត់ទុកតួនាទីគ្រូបង្គោលមានតម្លៃសម្រាប់អ្នកស្រី ក៏ព្រោះអាចជួយកែប្រែជីវភាពរបស់កសិករក្នុងសហគមន៍បានច្រើន។ លើសពីនេះអ្នកស្រីចង់ឱ្យកសិករក្នុងសហគមន៍មានចំណេះដឹង ដាំដុះបន្លែឱ្យមានស្តង់ដាដើម្បីចងក្រងជាសហគមន៍នាំចេញទៅលក់នៅផ្សារទំនើប៕ 

ព័ត៌មានទាក់ទង