កាហ្វេមាត់ស្ទឹងសៀមរាប ពេញនិយមសម្រាប់ពលរដ្ឋមកលំហែកាយ

19/12/2023 10:08 am សៀមរាប

មាត់ស្ទឹងសៀមរាប ជាទីតាំងលំហែកាយមួយកន្លែង ដែលអាចឱ្យពលរដ្ឋ ជាពិសេសទេសចរដើរកម្សាន្ត និងអង្គុយក្រោមម្លប់ដើមឈើធំយ៉ាងត្រជាក់។ ទីតាំងនេះពេញនិយម សម្រាប់ទេសចរមកពីទីជិតឆ្ងាយ។ មាត់ស្ទឹងដ៏ធំនេះ ជាកន្លែងពេញនិយមសម្រាប់យុវជនសម័យថ្មី ដើម្បីសម្រាកស្រូបយកខ្យល់អាកាសបរិសុទ្ធ។ វត្តមានទេសចរ និងអ្នកក្រុងសៀមរាប ក្លាយជាឱកាសសម្រាប់ អ្នកចង់បើកកាហ្វេចល័ត។


សូមលោក អ្នកនាងអញ្ជើញទស្សនាវីដេអូដូចតទៅ៖

បើធ្វើដំណើរតាមបណ្តោយផ្លូវខាងកើតស្ទឹងសៀមរាប ជិតស្ពានព្រះរាជដំណាក់ លោក អ្នកនាង ប្រាកដជាឃើញ តូបលក់កាហ្វេជាច្រើននៅតាមផ្លូវនោះ ដែលមាន ប្រហែល ៥ទីតាំង ដោយមានតែឧបករណ៍ឆុងកាហ្វេ និងតុកៅអី។ បើតាមអាជីវករលក់កាហ្វេនៅទីតាំង នេះ ដំណើរការនៃការលក់គឺទទួលបានការគាំទ្រច្រើនពីអតិថិជន ព្រោះមាត់ស្ទឹង ជាទីតាំងគាប់ចិត្តសម្រាប់ពលរដ្ឋ៕

ព័ត៌មានទាក់ទង