ក្រសួង​កសិកម្ម និងEU នំា￸អ្នកសារព័ត៌មាន៥០នាក់ ទៅឈ្វេងយល់​ពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី នៅខេត្ត​ចំនួន៣

29/11/2023 11:49 am ភ្នំពេញ


ភ្នំពេញ៖ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ សហការជាមួយសហភាពអឺរ៉ុប (EU)​ បានរៀបចំដំណើរទស្សនកិច្ច ឈ្វេងយល់ពីអំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី​ នៅខេត្តចំនួន៣ គឺខេត្តកំពង់ធំ​ ក្រចេះ​ និងខេត្តស្ទឹងត្រែង។ ទស្សនកិច្ច​នេះ​ ធ្វើ​ឡើងដើម្បី​ឈ្វេងយល់និងពង្រីកច្រវាក់ផលិតកម្មស្វាយចន្ទី ឲ្យកាន់តែមានសក្តានុពល។


ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ក្រសួងពាណិជ្ជកម្ម សហភាពអឺរ៉ុប អង្គការ GIZ  បានដឹកនាំអ្នកសារព័ត៌មានជិត ៥០នាក់ មកពី៣០ស្ថាប័ន ដើម្បី​បង្កើនគុណភាពនៃខ្លឹមសារផ្សព្វផ្សាយ តាមរយៈការផលិតព័ត៌មានគ្រប់ទម្រង់ ដែលមានខ្លឹមសារទាក់ទងនឹងសហគមន៍គ្រាប់ស្វាយចន្ទី និងខ្សែច្រវាក់តម្លៃប្រកបដោយប្រសិទ្ធភាព។ដំណើរទស្សនកិច្ចនេះ នឹងបង្ហាញអំពីខ្សែច្រវាក់ផលិតកម្ម ចាប់តាំងពីការដាំដុះ ការប្រមូលផល ការកែច្នៃ​ និងសក្តានុពលទីផ្សារ។ ក្នុងន័យនេះ​ ក៏បានផ្សារភ្ជាប់នឹងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ​២០២២-២០២៧ ដែលបានដាក់ចេញដោយក្រសួងពាណិជ្ជកម្ម​ ដើម្បីជំរុញឲ្យកម្ពុជាឈានទៅជាអធិរាជចន្ទី។
 
កម្មវិធីនេះ ក៏​បានបង្ហាញឲ្យឃើញពីអំពីបច្ចុប្បន្នភាពនៃសកម្មភាពគម្រោង និង អន្តរកម្មរវាងភាគីពាក់ព័ន្ធទាំងអស់ ទៅដល់សាធារណជនតាមរយៈការផ្សព្វផ្សាយ។ ការផ្សព្វផ្សាយនេះ នឹងរួមចំណែកដ៏សំខាន់ លើការកែលម្អប្រតិបត្តិការអាជីវកម្ម និងការប្រកួតប្រជែង ការប្រើប្រាស់ឱកាសអាជីវកម្ម​ ការវិនិយោគថ្មីៗនៅកម្ពុជាផងដែរ៕

ព័ត៌មានទាក់ទង