សៀមរាប ៖ អាជ្ញាធរជាតិអប្សរា បានធ្វើកំណាយនៅទីតាំងប្រាសាទបាយ័ន។ លោក ធឿន សុខុន ដែលជាមន្រ្តីបុរាណវិទ្យា បានឱ្យដឹងថា ការធ្វើកំណាយនៅទីតាំងនេះ គឺដើម្បីរកមើលរចនាសម្ព័ន្ធនៅស្រះបាយ័ខាងជើង ស្លាកស្នាមស្រះបុរាណ។
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូក្រោម៖
អាជ្ញាធរជាតិអប្សរា បានធ្វើកំណាយនៅប្រាសាទបាយ័ននៅក្នុងខែសីហា ឆ្នាំ២០២៣។ មន្រ្តីបុរាណវិទ្យា លោក ធឿន សុខុន បានប្រាប់សារព័ត៌មានថ្មីៗ ថា អ្នកជំនាញ បានធ្វើកំណាយនៅប្រាសាទបាយ័ន ចំនួន៤ទីតាំង ដោយឃើញមានថ្មភក់ ថ្មបាយក្រៀម អំបែង និងស្លាកស្នាមសំណង់ក្រោយសម័យបាយ័ន។
លោក ធឿន សុខុន បានអះអាងដូច្នេះ៖« «យើងជីកកំណាយតាមស្រទាប់ដីនីមួយៗ យើងជីកហើយ ត្រូវមើលស្រទាប់ដី ថានៅសម័យណា? សម័យបាយ័ន ឬសម័យក្រោយទៀត? ។ ពេលយើងជីកទៅ ឃើញថាសម័យក្រោយបាយ័នគឺនៅស្រទាប់ខាងលើ។ ហើយសមាសភាពដីក៏ខុសគ្នាដែរ ។ ដល់ពេលយើងជីកហើយ គឺយើងថត និងគូ បន្ទាប់មកយើងចែកជាពីរដំណាក់កាល មួយសម័យបាយ័ន មួយទៀតសម័យក្រោយបាយ័ន» ។
បើតាមបុរាណវិទ្យារូបនេះ ការធ្វើកំណាយនៅរដូវវស្សាជួបឧបសគ្គច្រើនជាងរដូវប្រាំង ដោយជីករណ្ដៅកំណាយបានតូ និងដោយតម្រូវឱ្យជីកកំណាយបណ្ដើរ បូមទឹកបណ្ដើរ៕
-
ដោយ៖ អ៊ុត រស្មី
-
© រក្សាសិទ្ធិដោយ thmeythmey25.com