«វជយន្ត» ជាឈ្មោះដើមរបស់ប្រាសាទបាយ័ន?

17/10/2023 11:00 am សៀមរាប

សៀមរាប៖ ព្រះបាទជ័យវរ្ម័នទី៧ បានសង់ប្រាសាទ បាយ័ន។ ប្រាសាទបាយ័ន មានទម្រង់ជាប្រាសាទភ្នំ ដែលបង្ហាញពីស្ថាបត្យកម្មចម្លែកថ្មីមួយ ពីប្រាសាទនានា។ ប្រាសាទបាយ័ន មានប្រាង្គចំនួន ៥៤ ដែលប្រាង្គនីមួយៗ មានរូបចម្លាក់ព្រហ្មមុខ៤។

 
 


ការហៅ «ប្រាសាទបាយ័ន» មិនមែនជាឈ្មោះដើមរបស់ប្រាសាទនេះនោះទេ។ លោក សួម សុភា បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា បានប្រាប់អ្នកសារព័ត៌មានថ្មីៗ ថា «វជយន្ត» ជាពាក្យមួយ ដែលមាននៅក្នុងសិលាចារិកប្រាសាទបាយ័ននេះ។ ដូច្នេះ អ្នកស្រាវជ្រាវយល់ថា «វជយន្ត» ជាឈ្មោះដើម របស់ប្រាសាទបាយ័ននាពេលបច្ចុប្បន្ន។ អ្នកស្រុកអង្គរ មិនសូវហៅប្រាសាទនេះថា ប្រាសាទបាយ័ននោះទេ។ ភាគច្រើន អ្នកស្រុកអង្គរ ហៅប្រាសាទនេះថា ព្រហ្មបាយ័ន។ 
 

ប្រាសាទបាយ័ន មានចម្លាក់អំពីចម្បាំងខ្មេរ-ចាម, ចម្បាំងក្នុងស្រុក, សង្រ្គាមជើងទឹក, ជីវភាពប្រជាជន, ការព្យាបាលអ្នកជំងឺ, និងរឿងរ៉ាវទាក់ទងព្រះបាទជ័យវរ្ម័នទី៧ ជាច្រើន។ ចម្លាក់ក្រឡោតទាបនៅប្រាសាទបាយ័ន មាន២ផ្នែក គឺខាងក្រៅ និងខាងក្នុង។ ចម្លាក់ផ្នែកខាងក្នុងភាគច្រើន ឆ្លាក់អំពីកិច្ចការរបស់ព្រះមហាក្សត្រ និងមានពិធីដង្ហែសពព្រះរាជបុត្ររបស់ព្រះបាទជ័យវរ្ម័នទី៧ ថែមទៀតផង។ 

បើតាមការសង្កេត ប្រាសាទទាំងអស់ក្នុងរមណីយដ្ឋានអង្គរ តែងតែមានចម្លាក់ ដែលនិទានអំពីរឿងព្រេង។ ប៉ុន្តែព្រះបាទជ័យវរ្ម័នទី៧ បានយករឿងព្រេងនិទាន បង្កើតជាប្រាសាទវិញ ហើយតាមជញ្ជាំងឆ្លាក់អំពី ការធ្វើសឹកសង្គ្រាម, របៀបរស់នៅរបស់ប្រជាជន, និងសេវាសាធារណៈ ក្នុងរាជ្ជកាលរបស់ព្រះអង្គ។ 

ប្រាសាទបាយ័ននេះ ស្ថិតនៅចំផ្ចិតក្នុងអង្គរធំតែម្ដង។ ដើម្បីឱ្យរាធានីរបស់ព្រះអង្គរឹងមាំ ប្រាសាទជ័យវរ្ម័នទី៧ បានសាងសង់កំពែង ៤ជ្រុងព័ទ្ធជុំវិញ។ កំពែងនេះ គឺជារបងដ៏រឹងមាំ សម្រាប់ការពារខ្មាំងសត្រូវ។ នៅអមកំពែង មានកសិន្ឌុព័ទ្ធជុំវិញ។ កំពែងនេះ មានប្រវែង៣គីឡូម៉ែត្រ៤ ជ្រុង។ រាជធានីអង្គរធំ មានខ្លោងទ្វារចំនួន៥ផងដែរ៕ 


 

ព័ត៌មានទាក់ទង