ដ្បិតពិការភ្នែក តែអ្នកស្រី ចក់ ពេញ មិនរួញរានឹងការដើរលក់ផ្លែឈើព្រៃក្នុងតំបន់អង្គរ

អ្នកស្រី ចក់ ពេញ ជាអ្នកលក់ផ្លែឈើព្រៃ ដែលមានពិការភាពភ្នែកតាំងពីកំណើត រស់នៅក្នុងឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ អ្នកស្រី ពេញ ប្រកបរបរលក់ផ្លែឈើព្រៃប្រមាណជាង១០មកហើយ ដើម្បីជួយរកចំណូលចិញ្ចឹមគ្រួសារ។ អ្នកស្រី ពេញ ថាអាចមើលឃើញព្រឹលៗ មិនមែនងងឹតឈឹងនោះឡើយ ដូច្នេះហើយទើបអាចដើរលក់បាន។ ផ្លែឈើព្រៃរបស់អ្នកស្រី ពេញ លក់តាមរដូវកាល ហើយក្នុងរដូវវស្សានេះមានដូចផ្លែត្របែកព្រៃ ផ្លែទ្រៀលព្រៃ និងផ្លែផាសិនជាដើម។ ចំពោះតម្លៃអ្នកស្រីលក់១ចង្កោម ៥ពាន់រៀលដូចគ្នា។
សូមអញ្ចើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖
-
ដោយ៖ ផាត ដាណេ
-
© រក្សាសិទ្ធិដោយ thmeythmey25.com

