សាលាជំនាន់ថ្មី បង្កើតថ្នាក់ធ្វើនំ ដើម្បីបន្ថែមជំនាញបំណិនជីវិតដល់សិស្ស!

02/08/2023 9:31 am ភ្នំពេញ

ភ្នំពេញ៖ ថ្មីៗនេះ សាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានបង្កើតក្លឹបបង្រៀនធ្វើនំដល់សិស្សថ្នាក់ទី៧,៨,១០ និង១១ ដើម្បីឱ្យពួកគេមានជំនាញបន្ថែមក្នុងមុខវិជ្ជាបំណិនជីវិត។ ជំនាញថ្មីនេះ ជាជំនាញមួយដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្នផងដែរ។


 
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ
 


លោក សម្យ កំសាន្ត នាយករងវិទ្យាល័យព្រះស៊ីសុវត្ថិ ទទួលបន្ទុកសាលារៀនជំនាន់ថ្មី លើកឡើងពីសារៈសំខាន់នៃការបន្ថែមមុខវិជ្ជាធ្វើនំយ៉ាងដូច្នេះ៖«បើនិយាយពីមុខរបរ ឬអាជីពអ្វីមួយ សុទ្ធតែយុវជនត្រូវការស្វែងយល់។ ហើយមុខវិជ្ជាធ្វើនំនេះ ជាមុខវិជ្ជាមួយដែលយុវជនត្រូវដឹង។ យើងមិនអាចឱ្យយុវជនទាំងអស់ គិតដូចគ្នាទាំងអស់នោះទេ»។ 

ការបង្រៀនធ្វើនំនេះ មិនសំដៅសម្រាប់សិស្សគ្រប់រូបនោះទេ ពោលផ្ដល់អាទិភាពដល់សិស្សដែលស្ម័គ្រចិត្ត ស្រឡាញ់ចូលចិត្ត និងចង់រៀនតែប៉ុណ្ណោះ ប៉ុន្តែការរៀនមិនមែនរៀនលេងៗនោះទេ។ ថ្នាក់បង្រៀនធ្វើនំនេះ សិស្សអាចរៀនផង និងអាចអនុវត្តផង ដោយមានលោកគ្រូបង្រៀនផ្ទាល់ពីមួយដំណាក់កាលទៅមួយដំណាក់។ នំដែលធ្វើរួច សិស្សអាចយកញាំ និងជូនលោកគ្រូអ្នកគ្រូ។ បើតាមលោក សម្យ កំសាន្ត បច្ចុប្បន្ននំទាំងនេះ មិនទាន់ដាក់លក់នោះទេ ប៉ុន្តែនាពេលខាងមុខ សាលានឹងគ្រោងដាក់លក់ផងដែរ៕

 

ព័ត៌មានទាក់ទង