ហេតុអ្វីបានជាពលរដ្ឋមួយចំនួនបន្តចោលសំរាមក្នុងប្រឡាយទឹក?

27/07/2023 1:43 pm ភ្នំពេញ

បញ្ហាសំរាម នៅជាបញ្ហាចម្បងមួយសម្រាប់កម្ពុជា ដែលត្រូវយកចិត្តទុកដាក់។ រៀងរាល់ថ្ងៃនៅតំបន់មានចំនួន តែងមានឃើញមានសំរាមនៅតាមដងផ្លូវ និងតាមប្រឡាយ។ តួយ៉ាងប្រឡាយស្ទឹងមានជ័យ និងប្រឡាយបឹងត្របែកជាដើម។


 
សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖ 


សំណល់មួយភាគធំ កើតចេញពីការប្រើប្រាស់ និងពីជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋគ្រប់រូប។ ចំណែកសំរាមដែលពលរដ្ឋចោលទៅក្នុងប្រឡាយភាគច្រើន គឺថង់ ប្រអប់ស្នោ និងដបប្លាស្ទិកជាដើម។ ផលិតផលប្លាស្ទិកទាំងនេះ ប្រើរយៈពេល ១០០ទៅ១០០០ឆ្នាំ ដើម្បីរលាយ។ កាកសំណល់ទាំងនេះ ជាមហន្តរាយមួយ និងជាការបំពុលបរិស្ថាន។ 

ពលរដ្ឋគ្រប់រូប គួរតែបញ្ឈប់ការចោលសំរាមនៅតាមទីសាធារណៈ និងក្នុងទឹក ដើម្បីសុខភាព និងបរិស្ថាន។ បើតាមក្រសួងបរិស្ថាន ក្នុងសំណល់សំរាម ១០០% មានសំណល់សរីរាង្គប្រមាណ ៦៨% សំណល់ប្លាស្ទិក ប្រមាណ ២០% និងសំណល់រឹងជាង ១០%៕

 

ព័ត៌មានទាក់ទង