ក្រសួងវប្បធម៌ នឹងរៀបចំមហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៣  រយៈពេល៣ថ្ងៃ

21/07/2023 3:28 pm ភ្នំពេញ

ភ្នំពេញ៖ ក្រសួងវប្បធម៌ នឹងរៀបចំ មហោស្រពសិល្បៈចាប៉ីដងវែង​ទូទាំង​ប្រទេសឆ្នាំ២០២៣ នឹងចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ តុលា នៅសាលមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព ​។ មហោស្រពនេះ ក៏នឹងត្រូវចាក់ផ្សាយនៅទំព័រហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ។

មហោស្រពសិល្បៈចាប៉ីដងវែងឆ្នាំ២០២៣ នឹងត្រូវប្រារព្ធឡើងក្រោមប្រធានបទ«វប្បធម៌សន្តិភាព»។ ការរៀបចំមហាស្រពនេះ ក្នុងគោលបំណងដើម្បី​​​ចូលរួមថែរក្សាលើកស្ទួយ អភិរក្សតម្លៃសិល្បៈ វប្បធម៌ប្រពៃ​ណីជាតិ និងអត្ដសញ្ញាណជាតិ សំដៅរួមចំណែកអភិវឌ្ឍន៍សង្គម និងលើកកម្ពស់កិត្យានុ​ភាព​ជាតិ។ 

ជាមួយគ្នានេះ  ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានអំពាវនាវដល់ សិល្បករ សិល្បការិនី ដែល​មានជំនាញ និងទេពកោសល្យលើទម្រង់សិល្បៈចាប៉ីដងវែង ចូលរួម​ប្រឡងក្នុងមហាស្រព​ដ៏មានសារៈសំខាន់នេះផងដែរ ក្នុងបុព្វហេតុថែរក្សា ការពារ និងលើកស្ទួយ​ទម្រង់​សិល្បៈចាប៉ី។ 

ដោយឡែក សិល្បករ សិល្បការិនីទាំងអស់ដែលមានបំណងចង់ប្រកួតប្រជែងក្នុងកម្មវីធីមហោស្រពនេះ អាចដាក់ពាក្យចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៥ សីហា នៅទីស្នាក់ការនាយកដ្ឋានសិល្បៈ ឬតាមលេខទូរសព្ទ ០៨៩ ៥៧០ ៧៧៧/ ០៧០ ៨៨២ ៤៩៨/ ០៦៦ ៩៨៦ ៦៧៦ ៕

 

 

ព័ត៌មានទាក់ទង