តោះទៅ ភ្លក្សបាញ់ត្រាងអាំង នៅសាលាព្រះស៊ីសុវត្ថិ

20/07/2023 3:22 pm ភ្នំពេញ

 

ភ្នំពេញ៖ នៅអាហារដ្ឋានព្រះស៊ីសុវត្ថិជំនាន់ថ្មី មានតូបលក់អាហារតូចជាច្រើន។ តូបលេខ៤ មានស្លាកយីហោមីញាំស៊ីសុវត្ថិ ជាតូបលក់មីញាំ និងបាញ់ត្រាង របស់លោក ផល​ តុលា។ សិស្សសាលាជាច្រើន បានចូលទិញបាញ់ត្រាងអាំងរបស់លោក តុលា ជាហូរហែ។ គ្រឿងផ្សំរបស់បាញ់ត្រាង របស់លោក តុលា  មានដូចជា ពងមាន់ ពោត ប្រហិត ស្លឹកខ្ទឹម ខ្ទឹមបំពង ជាពិសេសទឹកជ្រលក់បីមុខ មានទឹកប៉េងប៉ោះ ទឹកម្ទេស និងទឹកម៉ាយូណេ (Mayonnaise) ដែលធ្វើឱ្យបាញ់ត្រាងអាំងនេះ កាន់តែមានរសជាតិឆ្ងាញ់ពិសា។ ​​បាញ់ត្រាងអាំងរបស់ លោក តុលា  មានតម្លៃពី៣០០០ ទៅ ៣៥០០រៀល។

សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖
 

ព័ត៌មានទាក់ទង