នំខ្មែរនៅតែពេញនិយម! មួយប្រអប់តែ ៣ពាន់រៀលទេ...
ភ្នំពេញ៖ អ្នកស្រី ធារី ប្រកបរបរលក់នំខ្មែរជាង១០ឆ្នាំមកហើយ នៅផ្សារបឹងត្របែក រាជធានីភ្នំពេញ។ របរនេះ បន្សល់ទុកពីម្ដាយរបស់អ្នកស្រី។ ស្រ្តីរូបនេះ មានលក់នំជិត១០មុខ មានដូចជា នំច័ក្កច័ន, នំកូរ, នំអាកោរ, ទ្រាបបាយស-ខ្មៅ, នំល្ពៅ និងនំផ្សេងទៀត ដោយមានតម្លៃ៣ពាន់រៀល។ នំទាំងនេះ ត្រូវបានអ្នកស្រីធ្វើទុកពីល្ងាច និងក្រោកធ្វើម៉ោង៤។ សម្រាប់អ្នកស្រីតម្លៃនេះ គឺសមរម្យសម្រាប់អ្នកទទួលទាន។ បើតាមអ្នកស្រី ធារី នំដែលពិបាកធ្វើជាងគេ គឺនំកូរ ចំណែកនំ លក់ដាច់់ជាងគេ គឺនំច័ក្កច័ន។
សូមទស្សនាវីដេអូខាងក្រោមដូចតទៅ៖
-
ដោយ៖ ញឹក ស្រីល័ក្ខ
-
© រក្សាសិទ្ធិដោយ thmeythmey25.com