CAT រៀបចំកីឡារត់ឡើងភ្នំត្បែងលើកដំបូងនៅកម្ពុជា

ភ្នំពេញ៖ ក្រុមអ្នកដើរព្រៃកម្ពុជា CAT បានរៀបចំកម្មវិធីកីឡារត់ឡើងភ្នំ និងសប្បុរសធម៌ នៅភ្នំត្បែងមានជ័យ ខេត្តព្រះវិហារ នៅថ្ងៃទី ១១-១៣ សីហា ឆ្នាំ២០២៣។
ក្រុមអ្នកដើរព្រៃកម្ពុជា CAT បានរៀបចំកម្មវិធីកីឡារត់ឡើងភ្នំត្បែងមានជ័យ ខេត្តព្រះវិហារលើកដំបូង ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់ខេត្តព្រះវិហារ ពិសេសនៅភ្នំត្បែងមានជ័យ។
រយៈពេល៣ថ្ងៃពីរយប់នេះ អ្នកចូលរួម នឹងទទួលបានបទពិសោធដ៏អស្ចារ្យ ជាមួយនឹងកីឡាឡើងភ្នំ Trekking ព្រមទាំងបានចែករំលែកសប្បុរសធម៌ជាមួយសិស្សានុសិស្សនៅភ្នំត្បែងទៀតផង។ លោកអ្នកដែលមានចំណាប់អារម្មណ៍ចូលរួម អាចចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ ៖ https://tinyurl.com/event-preshvihea2023
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

