ចេកបន្ទះអាំងមិនសូវពេញនិយមទេ នៅភ្នំពេញ?

12/07/2023 11:09 am ភ្នំពេញ

ភ្នំពេញ៖ ចេកបន្ទះអាំង ជាអាហារសម្រន់មួយប្រភេទ ប៉ុន្តែវាហាក់មិនសូវពេញនិយមសម្រាប់មនុស្សទូទៅឡើយ។ ម៉្យាងវិញទៀត នៅរាជធានីភ្នំពេញក៏មិនសូវមានលក់ចេកបន្ទះអាំង ដូចចេកចៀន ចេកអាំងដាក់ខ្ទិះ ចេកឆាប ឬចេកឆឹងឡើយ។ អ្នកស្រី ចាន់ ណារី ជាអ្នកលក់ចេកបន្ទះអាំង នៅភូមិមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ លើកឡើងថា បច្ចុប្បន្ននេះ លក់បាន២០ថង់ប៉ុណ្ណោះមួយថ្ងៃ។

 

អ្នកស្រី ចាន់ ណារី បានចាប់ផ្ដើមលក់ចេកបន្ទះអាំងនេះ នៅក្នុងឆ្នាំ២០២៣។ ចេកបន្ទះរបស់អ្នកស្រី បានយកមកពីខេត្តកំពង់ចាម។ បើតាមអ្នកស្រី ណារី ពេលចាប់ផ្ដើមលក់ដំបូងមានការគាំទ្រច្រើនពីអ្នកជាហូរហែ តែមួយរយៈនេះ អ្នកស្រីលក់មិនសូវដាច់ដូចមុនឡើយ។ ចេកបន្ទះអាំងនេះ មានតម្លៃ ២០០០រៀល ក្នុងមួយកញ្ចប់។ ពេលអាំងចេកបន្ទះនេះ គេត្រូវប្រែទៅវិញទៅមក និងប្រើភ្លើងល្មម មិនខ្លាំងពេកនោះទេ។ ក្រោយអាំងរួច គេមូលវានឹងកំប៉ុងភេសជ្ជៈ និងចងក្នុងថង់កុំឱ្យទន់៕
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖ 


 

ព័ត៌មានទាក់ទង