កិច្ចពិភាក្សាពិសេសពីអង្គរ៖«សារៈសំខាន់នៃតួនាទីសិល្បៈក្នុងសង្គម»

12/07/2023 9:00 am សៀមរាប

សៀមរាប៖ ពិសេស ពីព្រោះ កិច្ចពិភាក្សាលើកនេះនឹងធ្វើឡើងជាភាសាអង់គ្លេស និងដោយមានការចូលរួមពីសាស្រ្តាចារ្យជនជាតិអាមេរិកជិត២០នាក់។

សារព័ត៌មានឌីជីថលថ្មីៗ (thmeythmey.com), Cambodianess News (cambodianess.com) និងមជ្ឈមណ្ឌលសិល្បៈ Blue Art Center គ្រោងនឹងរៀបចំវេទិកាពិភាក្សាលើកទី៨ស្តីពី៖«សារៈសំខាន់នៃតួនាទីសិល្បៈក្នុងសង្គម»។ 

កិច្ចពិភាក្សានេះ នឹងរៀបចំឡើងនៅថ្ងៃទី២០ខែកក្កដាឆ្នាំ២០២៣ ក្នុងទីក្រុងសៀមរាបនៃខេត្តសៀមរាបចាប់ពីម៉ោង២រសៀលរហូតដល់ម៉ោង៥ល្ងាច។ លោក គី សុខលីម អ្នកសារព័ត៌មានជាន់ខ្ពស់នៃសារព័ត៌មាន thmeythmey.com គឺជាអ្នកសម្របសម្រួលនៅក្នុងកិច្ចពិភាក្សា រីឯលោក ស្វាយ សារ៉េត ដែលជាសិល្បករជនជាតិខ្មែរ គឺជាវាគ្មិនកិត្តិយស និងដោយមានការចូលរួមពីសំណាក់សាស្រ្តាចារ្យជនជាតិអាមេរិកជិត២០នាក់ផ្សេងទៀត។ 
កិច្ចពិភាក្សាផ្តោតលើ៖ 

១)-ការរស់ឡើងវិញនៃសិល្បៈខ្មែរក្រោយឆ្លងកាត់ឧបសគ្គជាច្រើនរបប
២)-សារសំខាន់នៃសិល្បៈក្នុងការអភិវឌ្ឍសហគមន៍
៣)-សិល្បៈ និងគំនិតច្នៃប្រឌិត
៤)-ការយល់ដឹងពីសិល្បៈសហសម័យក្នុងសង្គមខ្មែរ

ពេលវេលា៖ ពីម៉ោង១៤ និង០០នាទី រហូតដល់ម៉ោង១៧ និង00នាទី
ទីតាំង៖ មជ្ឈមណ្ឌលសិល្បៈ Blue Art Center 
ទីតាំង៖ http://goo.gl/maps/dsTXExbxSVRuH5M88
សូមមេត្តាទំនាក់ទំនងតាមទូរសព្ទ ឬតេឡេក្រាមទុកជាមុន៖ ០១២ ៧០៥ ៣០៣ ឬ០១១ ៧៤០ ៥៧៥
ចូលរួមទស្សនាកិច្ចពិភាក្សាដោយសេរី ប៉ុន្តែ កន្លែងអង្គុយមានកំណត់៕ 

 

ព័ត៌មានទាក់ទង