មនុស្ស១០នាក់នៅរតនគិរី ស្លាប់ដោយសារពុលស្រា

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ចុះសួរសុខទុក្ខជនរងគ្រោះក្នុងករណីពុលស្រា។

05/07/2023 2:45 pm ភ្នំពេញ

ភ្នំពេញ៖ មនុស្ស១១នាក់ ដែលធ្វើការឱ្យក្រុមហ៊ុន«ហ័ង អាញ អណ្តូងមាស» ខេត្តរតនគិរី បានពុលស្រា ដែលបណ្ដាលឱ្យមានអ្នកស្លាប់រហូតដល់១០នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។



សេចក្ដីប្រកាសព័ត៌មានដដែល បានលើកឡើងថា អង្គភាពជំនាញសុខាភិបាល បានបង្ហាញលទ្ធផលថា ការស្លាប់ជាបន្តបន្ទាប់របស់បុគ្គលិកក្រុមហ៊ុនមួយនេះ គឺដោយសារពុលស្រា ដែលគេដាក់លក់នៅក្បែរក្រុមហ៊ុន។

ក្រោយកើតហេតុ មន្ទីរការងារ និងមន្ទីរសុខាភិបាល បានចុះទៅស្រាវជ្រាវ និងណែនាំក្រុមហ៊ុនឱ្យចាត់វិធានការសុវត្ថិភាព និងសុខភាពការងារបន្ថែមជាបន្ទាន់ដើម្បីបង្ការហានិភ័យដល់កម្មករផ្សេងទៀត។ ជុំវិញរឿងនេះ មន្ទីរការងារ បានសហការជាមួយបេឡាជាតិសន្តិសុខសង្គម ធានាជួយដោះស្រាយ ទុក្ខលំបាករបស់កម្មករនិយោជិតដែលរងគ្រោះ និងក្រុមគ្រួសារទៅតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម៕

ព័ត៌មានទាក់ទង