គ្រឹះស្ថានអង្គរ រកចំណូលបានជាង១៧លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ រយៈពេល៦ខែ

05/07/2023 11:06 am ភ្នំពេញ

 ភ្នំពេញ៖ គ្រឹះស្ថានអង្គរ ទទួលបានចំណូលជាង ១៧លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល៦ខែ នៃឆ្នាំ២០២៣។ ចំនួននេះ កើនឡើងជាង ៦ពាន់ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។



បើតាមសេចក្ដីប្រកាសរបស់គ្រឹះស្ថានអង្គរ រយៈពេល ៦ខែនេះ មានទេសចរសរុប ៣៨៥ ៧៦៩នាក់ បានទិញសំបុត្រចូលរមណីយដ្ឋានអង្គរ ដែលកើនជាង ៦ពាន់ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ដោយឡែក ក្នុងខែមិថុនា កន្លងទៅនេះ មានទេសចរ ៤១ ០១២នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ហើយចំណូលលក់សំបុត្រនោះមាន ១ ៨១១ ៥៨៩ដុល្លារ។

ក្រៅពីនេះ គ្រឹះស្ថានអង្គរ ក៏បានលក់សំបុត្រចូលទស្សនាតំបន់កោះកែរ បានចំនួន ៩៥ ៥៣៥ដុល្លារ ដល់ទេសចរអន្តរជាតិចំនួន ៦ ៣៦៩នាក់ និងរកចំណូលពីការលក់សំបុត្រទូក នៅកំពង់ផែចុងឃ្លៀស បានចំនួន ២៩២ ៩៤០ ដុល្លារ ក្នុងរយៈពេល៦ខែនេះ។ តាមសេចក្ដីប្រកាសព័ត៌មានដដែល ចំណូលពីការលក់សំបុត្រនេះ គ្រឹះស្ថានអង្គរ បានឧបត្ថម្ភទៅមូលនិធិគន្ធបុប្ផា មានចំនួន ៧៧១ ៥៣៨ដុល្លារ៕

ព័ត៌មានទាក់ទង