ទេសចរជាង ៣០ម៉ឺននាក់ ចេញដើរកម្សាន្តនៅទូទាំងប្រទេស នៅចុងខែមិថុនា និងដើមខែកក្កដា

04/07/2023 11:00 am ភ្នំពេញ

ភ្នំពេញ៖ គិតពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣នេះ ភ្ញៀវទេសចរជាង៣០ម៉ឺននាក់ បានចេញដើរកម្សាន្តទូទាំងប្រទេស កើនឡើងប្រមាណ ៣,៧៨ភាគរយ បើធៀបទៅនឹងសប្តាហ៍កន្លងទៅ។  ក្នុងចំណោម ទេសចរប្រមាណ ៣០៦ ៥២៤នាក់ មានភ្ញៀវជាតិចំនួន ២៧៣ ០៥៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន ៣៣ ៤៦៩នាក់។

បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ខេត្តដែលទទួលបានទេសចរច្រើនជាងគេ មានព្រះសីហនុ មានចំនួន៦៥ ៨៧២នាក់, ខេត្តបាត់ដំបង មានទេសចរប្រមាណ ៤២ ៤៧៣នាក់, ខេត្តសៀមរាប មានទេសចរចំនួន ៣១ ៦៣៤នាក់, រាជធានីភ្នំពេញ មានទេសចរចំនួន ៣១ ៤២៤នាក់, ខេត្តកំពត មានទេសចរចំនួន ២៨ ៨៥១នាក់, ខេត្តកំពង់ស្ពឺ មានទេសចរចំនួន​១៥ ០៤៩នាក់ និងខេត្តកែប មានចំនួន១២ ៣២៦នាក់។

សូជម្រាបថា រយៈពេល៦ខែនៃឆ្នាំ២០២៣នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរចំនួន ១១១លាននាក់ កើនឡើងប្រមាណ ៧៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២២៕

ព័ត៌មានទាក់ទង