លោក លឹម លៀង លក់លៀសហាលរដូវប្រាំង ធ្វើស្រែរដូវវស្សា

29/06/2023 3:00 pm ភ្នំពេញ

ភ្នំពេញ៖ លោក លឹម លៀង បានប្ដូរអាជីពពីជាងសំណង់ មកលក់លៀសហាលតាមដងផ្លូវ ដើម្បីផ្គត់ផ្គង់ការសិក្សាកូន។ ជាមួយគ្នានេះ លោក លឹម លៀង លក់លៀសហាលតែរដូវប្រាំង ហើយទៅធ្វើស្រែក្នុងរដូវវស្សាវិញ។


ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 


លោក លឹម លៀង បានប្រាប់ថា៖ «មុនដំបូងខ្ញុំជាកម្មករសំណង់ម្នាក់ដែលត្រូវបានមេការសំណង់បោកមិនឱ្យប្រាក់ បន្ទាប់មកមិត្តរបស់ខ្ញុំបានផ្ដល់យោបល់ឱ្យខ្ញុំមកបង្កើតរបរលក់លៀសហាលវិញម្ដង គាត់បានបង្ហាត់ខ្ញុំពីរបៀបទិញ លក់ និងប្រឡាក់ជាដើម»។

អាជីវករវ័យ៤៣ឆ្នាំរូបនេះ បានបន្ថែមទៀតថា របរនេះលោកចំណេញបន្តិចបន្តួច មិនអាចទ្រទ្រង់ជីវភាពគ្រួសារលោកទាំងស្រុងបានទេ បានត្រឹមតែផ្គត់ផ្គង់ការសិក្សាកូនប៉ុណ្ណោះ។ ការលក់លៀសនេះ លោកលក់នៅរដូវប្រាំងទេ ចំណែករដូវភ្លៀងធ្លាក់លោកទៅធ្វើស្រែដូចកសិករផ្សេងទៀតដែរ។ លៀសរបស់លោកលៀងមួយកំប៉ុងមានតម្លៃ៣០០០-៤០០០រៀល៕

ព័ត៌មានទាក់ទង