កុលាលភាជន៍អាយុកាលជាង៥០០ឆ្នាំ ត្រូវបានស្រង់ចេញពីកោះតាគៀវ និងកោះឫស្សី

02/06/2023 4:12 pm ភ្នំពេញ

កុលាលភាជន៍ជាច្រើន ដែលបានស្រង់ចេញពីភូមិសាស្រ្តចន្លោះកោះតាគៀវ និងកោះឫស្សី ខេត្តព្រះសីហនុ ត្រូវបានសន្មត់ថា ចេញពីសំពៅដឹកទំនិញជំនួញ នាចន្លោះសតវត្សរ៍ទី១៥ ដល់១៧។ នេះបើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

កុលាលភាជន៍ជាច្រើន មានពាងត្រចៀកបួន ក្រឡត្រចៀកបួន ខួច ក្អម ចាន ឆ្នាំង ជើងក្រាន និងវត្ថុផ្សេងៗជាច្រើនទៀត ត្រូវបានស្រង់ចេញពីបាតសមុទ្រ នៅទីតាំងភូមិសាស្រ្តចន្លោះកោះតាគៀវ និងកោះឫស្សី ដែលជាទីតាំងសំពៅជំនួញលិច កាលពី៥០០ឆ្នាំមុន។ 

តាមមន្រ្តីជំនាញរបស់ក្រសួងវប្បធម៌សន្មត់ថា កុលាលភាជន៍ភាគច្រើន ដុតក្នុងកម្ដៅខ្ពស់ មានផ្ទៃរលោង ត្រូវបានផលិតនៅតំបន់ ឡមេណាំណយ និងឡស្រីសជនាល័យ ប្រទេសសិង្ហបុរី និងសុខោទ័យ ប្រទេសថៃ។ ចំណែកឯ កុលាលភាជន៍បែបប្រពៃណី គឺផលិតនៅតាមភូមិក្បែរក្រុងអយុធ្យា ប្រទេសថៃ។

បច្ចុប្បន្នកុលាលភាជន៍ទាំងនោះ ត្រូវបានក្រសួងវប្បធម៌យកមករក្សាទុក និងស្នើឱ្យគណៈកម្មការជាតិសន្តិសុខលំហសមុទ្រ ការការពារតំបន់សំពៅលិចដោយបោះផ្ទាំងសញ្ញាសម្គាល់តំបន់អភិរក្សបេតិកភណ្ឌក្រោមទឹកក្នុងភូមិសាស្ត្រសំពៅលិចនោះផងដែរ៕

 

 

ព័ត៌មានទាក់ទង