មន្ទីរទេសចរណ៍បាត់ដំបង ជ្រើសសិក្ខាកាមបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចដោយឥតគិតថ្លៃ

02/06/2023 10:49 am ភ្នំពេញ

មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ជ្រើសរើសសិក្ខាកាមចូលរៀនវគ្គបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ច ដែលមានរយៈពេល ០៣ថ្ងៃ។  វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានធ្វើឡើង ដើម្បីចូលរួមលើកកម្ពស់គុណភាព សេវាកម្មទេសចរណ៍ និងជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍។

បើតាមការផ្សាយរបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង វគ្គបណ្ដុះបណ្ដាលនេះ រួមមានផ្នែកការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ។ ចំពោះ វគ្គបណ្តុះបណ្តាលផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ នឹងចាប់ផ្ដើមនៅថ្ងៃទី ១២-១៤ ខែ មិថុនា និងវគ្គបណ្តុះបណ្តាល ផ្នែកគេហកិច្ច នឹងចាប់ផ្ដើមនៅថ្ងៃទី ១៩-២១ ខែ មិថុនា។

មន្ទីរទេសចរណ៍បាត់ដំបង បានជំរុញឱ្យប្រតិបត្តិករទេសចរនិងបុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ទាំងអស់ចូលរួមឱ្យបានច្រើន  ដើម្បីឱ្យវិស័យទេសចរណ៍នៅក្នុងខេត្តកាន់តែរីកចម្រើន។ 

ចំពោះប្រតិបត្តិករទេសចរ និងបុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ ដែលចាប់អារម្មណ៍អាចចុះឈ្មោះ តាមរយៈលេខទូរសព្ទ ០៨៩ ៥៦៥ ២៧៥ ឬអាចដាក់ពាក្យនៅមន្ទីរទេសចរណ៍ខេត្តបាត់ដំបង៕




 

ព័ត៌មានទាក់ទង