ផ្កាក្ងោកក្រហម កំពុងរីកស្គុសស្គាយតាមដងផ្លូវនៅបាត់ដំបង សៀមរាប កែប…

01/06/2023 9:18 am បាត់ដំបង

ផ្កាក្ងោកក្រហមទាំងនេះ ជាផ្នែកមួយទាក់ទាញភ្ញៀវទេសចរក្នុងខេត្តបាត់ដំបងផងដែរ។  ផ្កាក្ងោកក្រហ ជាច្រើនដើម ត្រូវបានដាំជាជួរៗលម្អយ៉ាងស្រស់បំព្រងតាមដងផ្លូវនានាក្នុងខេត្តបាត់ដំបង។ នាខេត្តសៀមរាបវិញ ផ្កាក្ងោកបានបញ្ចេញពណ៌ដ៏ស្រស់ឆើតឆាយ តាមដងវិថីនានាក្នុងក្រុងសៀមរាប។ ផ្កានេះ បានទាក់ចិត្តមហាជនទូទៅជាច្រើននៅពេលធ្វើដំណើរឆ្លងកាត់។ ផ្កាក្ងោកក្រហម ក៏កំពុងបញ្ចេញសម្រស់គួរឱ្យចង់ទស្សនា និងថតរូប នាបណ្ដាខេត្តជាច្រើនក្នុងប្រទេសកម្ពុជាផងដែរ៕



សូមទស្សនារូបភាពខាងក្រោម៖






 

ព័ត៌មានទាក់ទង