ការ​កែច្នៃ​កាកសំណល់ភក់បង្គន់ទៅជា​ជីសរីរាង្គ ជំរុញ​ឱ្យ​ទីក្រុងសៀមរាប ក្លាយជាទីក្រុងស្អាត

24/05/2023 4:17 pm ភ្នំពេញ

ភ្នំពេញ៖ ការគ្រប់គ្រង និងផលិតជីសរីរាង្គ គឺក្នុងគោលដៅលើកកម្ពស់សុខមាលភាពសង្គម និងលើកកម្ពស់កម្រិតជីវភាព ដល់ប្រជាកសិករ។ ការ​កែច្នៃ​កាកសំណល់ភក់បង្គន់ទៅជា​ជីសរីរាង្គនេះ នឹងជំរុញ​ឱ្យ​ទីក្រុងសៀមរាប ក្លាយជាទីក្រុងស្អាត។​

ក្នុង​សន្និសីទលើកទី១ ក្រោមប្រធានបទ «ការគ្រប់គ្រងកាកសំណល់ភក់» ជាមួយ​សមាគម AIMF លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប  បញ្ជាក់ថា គម្រោងផលិតជីសរីរាង្គ ជាគម្រោងដ៏មានតម្លៃពហុវិស័យ ក្នុងការចូលរួមលើកកម្ពស់សុខមាលភាពសង្គម និងកម្រិតជីវភាព ដល់ប្រជាកសិករ។

បើតាម​អភិបាល​រងខេត្ត​សៀមរាបរូបនេះ គម្រោងនេះ មានគោលបំណង កែច្នៃភក់ដែលចេញពីកាកសំណល់មនុស្សធ្វើជីកសិកម្ម ជី(មមោគ) បង្កើតខ្សែច្រវ៉ាក់ទីផ្សារ ដើម្បីផ្គត់ផ្គង់តាមតម្រូវការវិស័យកសិកម្ម ដល់ប្រជាកសិករឱ្យ​មានតម្លៃថោកជាងទីផ្សារ។ លើសពីនេះ ចូលរួម​កែលម្អអនាម័យសាធារណៈ និងក្របខណ្ឌទូទៅនៃការគ្រប់គ្រងភក់ ចេញពីលូទឹកសម្អុយ ។

ជាមួយគ្នានេះ គម្រោងផលិតជីសរីរាង្គ ក៏បានរួមចំណែកយ៉ាងសំខាន់ដល់ប្រព័ន្ធគ្រប់គ្រងសំណល់លូទឹកកខ្វក់ក្នុងក្រុងសៀមរាប នឹងជាផ្នែកមួយក្នុងការជំរុញ​ឱ្យខេត្តសៀមរាប ក្លាយជាទីក្រុងមានសោភ័ណភាព និងបរិស្ថានកាន់តែស្រស់ស្អាតផងដែរ​៕​

 


 

ព័ត៌មានទាក់ទង