ព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់ក្នុងព្រឹត្តិការណ៍ទេសចរណ៍កម្ពុជា វៀតណាម និងថៃ

ភ្នំពេញ៖ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ២ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសប្រមាណ ១ពាន់នាក់ រយៈពេល៥ថ្ងៃ នៃព្រឹត្តិការណ៍ទេសចរណ៍ និងកីឡាកម្ពុជា វៀតណាម ថៃ ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៣។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នៅក្នុងព្រឹត្តិការណ៍ទេសចរណ៍ និងកីឡា ក្រោមប្រធានបទ «គោលដៅរួមតែមួយរីកចម្រើនរួមគ្នា» បានបញ្ជាក់ថា ទេសចរបរទេសប្រមាណ ១ពាន់នាក់ និងអ្នកលក់-អ្នកទិញប្រមាណ ២០០នាក់ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥០នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។
សូមបញ្ជាក់ថា ក្នុងពិធីបិទព្រឹត្តិការណ៍ទេសចរណ៍ និងកីឡាកម្ពុជា វៀតណាម ថៃ (CVTEC) លើទឹកដីតំបន់ឆ្នេរខេត្តព្រះសីហនុនេះ ក៏បានចូលរួមផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍កម្ពុជា ជាពិសេសតំបន់ទេសចរណ៍ខេត្តព្រះសីហនុ ទៅកាន់ទីផ្សារទេសចរណ៍ពិភពលោកផងដែរ៕
-
ដោយ៖ សែម ប្រាក់ដាវ
-
© រក្សាសិទ្ធិដោយ thmeythmey25.com

