លោកយាយ សេង សាគុន អាយុ៨២ ឆ្នាំ ទើបបានស្គាល់សមុទ្រលើកដំបូង

ព្រះសីហនុ៖ លោកយាយ សេង សាគុន បានមកស្គាល់ខេត្តព្រះសីហនុជាលើកដំបូងនៅវ័យ៨២ឆ្នាំ។ ក្នុងដំណើរទស្សនកិច្ចសារព័ត៌មាននៅខេត្តព្រះសីហនុ ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា កាលពីថ្ងៃទី ២៧ ឧសភា សារព័ត៌មានThmeyThmey25 បានជួបដូនចាស់ សាគុន ដែលកំពុងមកលេងនៅកោះសំពោច។ ធ្វើដំណើរពីខេត្តត្បូងឃ្មុំ លោកយាយ សាគុន បានឱ្យដឹងថា នេះជាលើកទី១ ក្នុងឆាកជីវិតរបស់លោកយាយ ដែលមកកម្សាន្តនៅខេត្តព្រះសីហនុ និងបានឃើញទឹកសមុទ្រ។ ដូនចាស់រូបនេះ បានរៀបរាប់ដូច្នេះ៖ «មិនដែលឃើញទេ នៅត្បូងឃ្មុំឯណោះ ។ កូននាំមក មិនដែលឃើញផង។ មានអារម្មណ៍ថាប្លែក មានអារម្មណ៍ជ្រះថ្លាក្នុងខ្លួន»។
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖
-
ដោយ៖ អ៊ុត រស្មី
-
© រក្សាសិទ្ធិដោយ thmeythmey25.com

