កំពង់ស្ពឺ នឹងមានរោងចក្រកាត់ដេរចំនួន៣បន្ថែមទៀតក្នុងខែឧសភានេះ

23/05/2023 4:30 pm កំពង់ស្ពឺ

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តក្រុមហ៊ុនចំនួន៣ ដើម្បីបង្កើតរោងចក្រកាត់ដេរ និងរោងចក្រស្បែកជើងចំនួន១ នាខែឧសភា លើទឹកដីខេត្តកំពង់ស្ពឺ។

 

ក្រុមហ៊ុន SUXINGMAX GARMENT (CAMBODIA) CO.LTD បានបោះទុនវិនិយោគប្រមាណ ៥,០៤លានដុល្លារ និងអាចបង្កើតការងាបានចំនួន ១,១៨៦កន្លែង។ រោងចក្រនេះ មានទីតាំងស្ថិតនៅភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ 

ជាមួយគ្នានេះ កាលពីថ្ងៃទី ១៨ ខែឧសភា ក្រុមហ៊ុនកាត់ដេរ និងក្រុមហ៊ុនស្បែកជើង ត្រូវបានអនុម័តដោយ CDC។  ក្រុមហ៊ុន GENMEI INDUSTAIL (CAMBODIA) CO.,LTD មានទីតាំងស្ថិតនៅភូមិក្របីត្រាំ ខេត្តកំពង់ស្ពឺ។ រោងចក្រនេះ មានទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារឲ្យប្រជាពលរដ្ឋចំនួន ៣ ៧៦៩កន្លែង។

ក្រុមហ៊ុន TAI FONG SHOES (CAMBODIA) MANUFACTURING CO.,LTD ផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រះម្លប់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុននេះ ចំណាយទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារឲ្យប្រជាពលរដ្ឋចំនួន ១ ៩២៨កន្លែង៕

 

ព័ត៌មានទាក់ទង