សិល្បករអាល្លឺម៉ង់ បន្សល់ទុកគំនូរយីហោដោយដៃជាច្រើននៅកម្ពុជា

23/05/2023 11:00 am ភ្នំពេញ

ហាងតាងពិព័រណ៍ និងលក់ស្នាដៃរូបគំនូរ និងរូបថត អារ៉ូម៉ា នៅរាជធានីភ្នំពេញ ត្រូវបានរៀបចំពិព័រណ៍រូបថតរបស់លោក STEVENS Arjay ។ បំណងរបស់សិល្បកររូបនេះ គឺដាក់តម្លៃទៅលើបេតិកភណ្ឌជាតិមួយ ដែលមនុស្សមិនសូវចាប់អារម្មណ៍។  វិចិត្រករ គូររូបផ្ទាល់ ដោយគ្មាន២ដូចគ្នាទេ គឺស្នាដៃគាត់ផ្សេងពីគ្នាទាំងអស់។ នេះជាមូលហេតុដែលអ្នកខ្លះយកយីហោបែបនោះមកប្រមូលទុក។ យ៉ាងណាក៏ដោយ នៅសល់យីហោគូរដោយដៃខ្លះៗតាមស្រុក ដែលគេនៅតែប្រើ។


 

សិល្បករថតរូប Arjay អះអាងដូច្នេះ៖ « មានតែរូបខ្ញុំម្នាក់គត់ ដែលបានថតយីហោបុរាណទាំងអស់នោះទុក។ ខ្ញុំបានថតច្រើនមែនទែន អំពីប្រធានបទផ្សេងៗ។ តែប្រធានបទនេះជាប់នឹងជីវិតខ្ញុំ តាំងពីយូរមកហើយ។ វាបង្ហាញអំពីប្រវត្តិប្រទេសកម្ពុជា ដែលសម័យនោះទើបតែងើបឡើងវិញ ពីជំនាន់ខ្មែរក្រហម។ រូបគំនូរទាំងអស់នោះ តំណាងឱ្យប្រជាជនដែលចង់តែចាកចេញសាជាថ្មី។ វាបង្ហាញនូវជីវិភាព។»

នាយិកាពិព័រណ៍នេះ លោកស្រី ប៉ុក ម៉ារីណា បញ្ជាក់ថា ពិព័រណ៍នេះប្រហែល ជាការតាងស្នាដៃនៅប្រទេសខ្មែរចុងក្រោយសម្រាប់លោក។ ជាការពិតមែន លោកទើបតែត្រលប់ទៅប្រទេសអាល្លឺម៉ង់វិញ បន្ទាប់ពីបានរស់នៅកម្ពុជាប្រមាណ ២៥ឆ្នាំ។

មុនដំបូងរូបត្រូវបានផ្ដិតរូបតែ១សន្លឹកគត់ សម្រាប់រូបថតនីមួយៗ ដែលត្រូវបានជ្រើសតាំង។ ក៏ប៉ុន្តែដោយសារមានសំណូមពរច្រើន អ្នកថតរូប Arjay កំពុងតែរិះគិតអំពីផ្តិតរូបបន្ថែម ដោយមានចំនួនកំណត់។ ពិព័រណ៍នេះឈប់ទៅហើយ ប៉ុន្តែលោកស្រី ម៉ារិណា សន្យាថា រូបថត ដែលត្រូវបានតាងនៅ អារ៉ូម៉ា ត្រូវយកទៅហាងរចនាផ្នែកខាងក្នុងផ្សេងៗ ដែលស្ថិតនៅជិតៗនោះ ព្រោះជាតំបន់សិល្បៈនៅទីក្រុងភ្នំពេញដូចជា សារមន្ទីរជាតិ សាលាវិចិត្រសិល្បៈ ហាងលក់រូបគំនូរ រូបចម្លាក់ និងសម្ភារៈគូររូបគំនូរ។ 

អារ៉ូម៉ា មានទីតាំងស្ថិតនៅផ្លូវព្រះអង្គអេង (ផ្លូវ១៣) សង្កាត់ចតុម្មុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ អារ៉ូម៉ា បើករៀងរាល់ថ្ងៃ លើកលែងតែថ្ងៃច័ន្ទ៕



 

ព័ត៌មានទាក់ទង