
វិញ្ញាសាដើរ មានចម្ងាយ ២០គីឡូម៉ែត្រ និង៥០គីឡូម៉ែត្រ។ ដោយឡែកនៅប្រទេសខ្មែរ មានតែអត្តពលិកម្នាក់ប៉ុណ្ណោះ ដែលស្គាល់វិញ្ញាសានេះ។ លោក សាត ណានវីរៈយុទ្ធ ជាកីឡាកររត់ម្នាក់គត់ ដែលលេងកីឡានេះ ក្នុងប្រទេសកម្ពុជា។ ក្នុងព្រឹត្តិការណ៍ល្បែងកីឡាអាស៊ីអាគ្នេយ៍ នៅកម្ពុជា កីឡាអត្តពលកម្ម មានវិញ្ញាសាដើរ តែចម្ងាយ ២០គីឡូម៉ែត្រ បុរសនិងនារី ប៉ុណ្ណោះ។ វិញ្ញាសាដើរ ត្រូវបានប្រកួត នៅឧទ្យានអង្គរ ខេត្តសៀមរាប កាលពីថ្ងៃសៅរ៍ទី៦ ខែឧសភា ឆ្នាំ២០២៣ កន្លងមក។ សហព័ន្ធអត្តពលកម្មកម្ពុជា បានជ្រើសរើសលោក ណានវីរៈយុទ្ធ ដើម្បីតំណាងឱ្យប្រទេសកម្ពុជា។
ដើម្បីជម្រាបច្បាស់ សូមទស្សនាបទសម្ភាសរវាងលោក យ៉ាន ជាមួយអត្តពលិកដើរដូចខាងក្រោម៖
វិញ្ញាសា ២០គីឡូម៉ែត្របុរស មានលទ្ធផលដូចតទៅ៖
លេខ១ លោក HENDRO Hendro ពីប្រទេសឥណ្ឌូណេស៊ី ថេរវេលា ១:៤០:៤២
លេខ២ លោក THANH NGUNG Nguyen ពីប្រទេសវៀតណាម ថេរវេលា ១:៤៥:៣៦
លេខ៣ លោក PYAE PHYO Htun ពីប្រទេសមីយ៉ាន់ម៉ារ ថេរវេលា ១:៤៩:៣៩
លេខ៤ លោក ARTID Sriwichai ពីប្រទេសថៃឡង់ ថេរវេលា ១:៥១:២០
លេខ៥ លោក SRIVEN Tan ពីប្រទេសម៉ាឡេស៊ី ថេរវេលា ១:៥២:៥៩
លេខ៦ លោក XUAN VINH Vo ពីប្រទេសវៀតណាម ថេរវេលា ១:៥៦:១៥
លេខ៧ លោក MUHAMMAD FAKHRULRAZI Jailani ពីប្រទេសម៉ាឡេស៊ី ថេរវេលា ២:០២:៤៤
លេខ៨ លោក សាត ណានវីរៈយុទ្ធ ពីប្រទេសកម្ពុជា ថេរវេលា ២:២៩:១៧
លោក MINE NYINYI Moe ពីប្រទេសមីយ៉ាន់ម៉ារ បានបោះបង់ចោល
-
ដោយ៖ នាយ យ៉ាន តាមដងផ្លូវ
-
© រក្សាសិទ្ធិដោយ thmeythmey25.com

